រន្ធត់ខ្លាំងណាស់! មន្ត្រីយោធាម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវស្លាប់ចោលប្រពន្ធ
ភ្នំពេញ៖ អាសូរខ្លាំងណាស់ ខណៈស្ត្រីម្នាក់ពរកូនតូច ព្រមទាំងសាច់ញាតិក្រុមគ្រួសារបុរសជានាយទាហានស័ក្តិ២ម្នាក់បានស្លាប់នៅកណ្ដាលផ្លូវ ខណៈបុរសជានាយទាហ៊ាន រូបនោះបានជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវដួលបាក់កស្លាប់យ៉ាងអាណោចអធម៌ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង០៩និង១០យប់ថ្ងៃទី២០ខែ កញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់លេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុវណ្ណ ច័ន្ទតុលា មុខរបរជា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ
Read More