ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណសង្ស័យករណីឃាត់កម្មសម្លាប់រួចយកមកផ្លុងចោល
ស្វាយរៀង៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ សង្ស័យករណីឃាតកម្មសម្លាប់ហើយដឹកយកមកផ្លុងចោលក្បែរប៉ុស្តិនគបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ចំងាយប្រហែល៥០ម៉ែត្រនៅតាមបណ្ដោយផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចទាំងព្រឹក ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣កញ្ញា ២០១៨ នៅភូមិសាលាទានសង្កាត់ច្រកម្ទេសក្រុងបាវិត ខត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសន្និដ្ឋានជំហ៊ាន ដំបូងសពជនរងគ្រោះមានសប្បុរសពាក់អាវខ្មៅស្លៀកខោខ្លីហើយសពត្រូវបានក្រុមជនល្មើស សម្លាប់នៅកន្លែងផ្សេងរួចបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកតាមរថយន្តមកពីទិសខាងកើតមក ទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្តិរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។ ប្រភពដ៏ដែលបានបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា៖នៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺគេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើតលុះមកដល់ចំណុចខាង លើបានឈប់មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅ ទិសខាងកើតវិញ
Read More