ភ្នំពេញ៖ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាបុីត Honda beatនៅចំនុចក្នុងបុរីពិភពថ្មីផ្លូវបេតុងផ្ទះលេខ៦Eoភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោ។ សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលជាម្ចាស់ម៉ូតូខាងលើ៖ឈ្មោះឆោមកក្កដាភេទប្រុសអាយុ២៩ឆ្នាំមុខរបរមន្ត្រីនគរបាលស្នាក់នៅចំនុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះទី១៖ចាន់ ណារិនភេទស្រីអាយុ១៨ឆ្នាំមុខរបរម៉ាស្សា ទី២៖ឈ្មោះឃុន សិទ្ធណារ៉ាភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ទី០៣៖ឈ្មោះសយ សំបុត្រភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ និងទី០៤៖ឈ្មោះចាន់ រស្មី អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ។ បើតាមសម្ដីពីររងគ្រោះបានអោយដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៨ ប្អូនរបស់ខ្លួនបានជិះម៉ូតូមកឈប់នៅមុខផ្ទះហើយចូលទៅក្នុង មួយសន្ទុះក្រោយមកស្រាប់តែបាត់ម៉ូតូ ពេលដែលដឹងថាបាត់ម៉ូតូរួចម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលដង្កោពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូរួចលោកវរះសេនីឯកជឹម ស៊ីថាអធិការខណ្ឌដង្កោបានបញ្ជាអោយលោកអនុសេនីយ៏ឯកតុន តូនីមេប៉ុស្តិនគរបាលដង្កោបើកការស្រាវជ្រាវដោយមានការភ្ជាប់ប្រពន្ធ័GPSផងដែរនោះងាយស្រួលដល់កម្លាំងជំនាញបើកការស្រាវជ្រាវស្វែងរកម៉ូតូជនរងគ្រោះនិងបក្ខពួកជនសង្ស័យ។
Read More