Tuesday, July 8, 2025
Latest:

Day: August 21, 2018

សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៧នាក់រួមនិងថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចុះធ្វើរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យ០៧ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាសគ្រឿងញៀន ប្រតិបត្តការរដ្ឋបាលនេះបានធ្វើឡើងកាលពីវេលា ម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលភូមិបូរីកម្មករនិងភូមិជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ ។ ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ត្រី ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ក្រោយការបញ្ជាផ្ទាល់ដោយលោក ជឹម សុីថា

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចដេកលក់ក្រុមចោរប្លន់បានសម្រេចរហូតនៅខណ្ឌសែនសុខ

ភ្នំពេញ៖ ស្ត្រីអ្នកលក់សាច់ជ្រូកម្នាក់ត្រូវក្រុមចោរប្លន់យកម៉ូតូនិងលុយ២០០ដុល្លាបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទាបភ្លឺថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ នៅចំណុចក្បែ សាលាមុំ តាមបណ្ដោយផ្លូវ២០១១ស្ថិតក្នុងសង្កាត់ក្រាំង ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ស៉ី ណាត់ អាយុ២៥ឆ្នាំ មុខរប លក់សាច់ជ្រូក ស្នាក់នៅក្នុងបូរី មហាសែនសុខសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

Read More
សន្តិសុខ​សង្គម

រថយន្តស៊េរីទំនើបBMWបុកបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបបើកបរលឿនមិនប្រុងប្រយត្ន័យកចង្កូតមិនទាន់ជ្រុលទៅបង្គោលភ្លើងរងការ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨នៅក្បែទីស្ដីការគណៈរដ្ឋមន្ត្រីតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី កែងផ្លូវលេខ១០៩ ស្ថិតក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧កមរា រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថា នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW ពណ៌ស គ្មានស្លាកលេខ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិច

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុករបងថ្មបោកក្បាលស្លាប់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅ បុករបងថ្ម បណ្ដាលឲ្យបោក្បាលស្លាប់យ៉ាងអាណោចអធម៌ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតកាលពី វេលាម៉ោង១និង៣០នាទី​រំលងធាធ្រាត្រ ឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ ១៣២ កែងនិងផ្លូវ៦០៨ត្រង់ចំណុចដីឡូត៍មួយកន្លែង មុខ សណ្ឋាគារស្រែលាភ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ សពជនរងគ្រោះមានឈ្មោះ ម៉ក់ អីហុង ភេទប្រុស

Read More