Tuesday, July 8, 2025
Latest:

Day: July 2, 2018

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឃាត់ជនជាតិវៀតណាម០៨នាក់នៅហាងស៊ុប៩៩

ភ្នំពេញ ៖ កម្លាំងប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៨នាក់ដែលលួចមកស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចហាងកាេហ្វវៀតណាមនិងបន្ទប់ជួល តាមផ្លូវ៣៦៩ស្ថិតនៅភូមិកណ្ដាលនិងភូមិដេីមចាន់សង្កាត់ច្បារអំពៅ១និងច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចកាំកុងត្រូលចុះត្រួតពិនិត្យភូមិគ្រឹះផលិតតៅហ៊ួមួយកន្លែងមានការលាក់បាំង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំងផលិតតៅហ៊ូ ដ៏ធំមួយក្នុងភូមិគ្រឹះស្កៃស្កៃមួយកន្លែង ស្ថិតក្នុងភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៣ និង០០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ការចុះពិនិត្យទីតាំងខាងលើ គឺដើម្បីពិនិត្យមើលទៅលើគុណភាពតៅហ៊ូ ថាជាទំនិញដែលមានគុណភាព ឬគ្មាន ឬមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ? ប្រភពមិនបានអះអាងឲ្យដឹងច្បាស់ពីដំណើរការចុះពិនិត្យឡើយ ខណះមន្ត្រីជំនាញកាំកុងត្រូលនិងម្ចាស់ទំនិញក្នុងទីតាំងខាងលើមានការលាក់លៀម ។

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បាក់ប្លង់សេអគារខុនដូរជាន់ទី២៣សង្កត់ស្លាប់កម្មករ២ នាក់និង៥នាក់ទៀតរងរបួស

ភ្នំពេញ៖ បាក់ប្លង់សេខុនដូរ Mekong view tower 6 ជាន់ទី២៣បណ្តាលឲ្យសង្កត់ស្លាប់កម្មក២នាក់និង៥ នាក់ទៀតបានរងរបួស ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ រសៀលថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលរងរបួសមាន៖ ទី១.ជាង នឿន របួសជើង ទី២.ជាង ផាត

Read More
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ១០ខ្នងត្រូវអគ្គីភ័យឆាបឆេះគ្មានសល់

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាតអស់ចំនួន១០ខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលា ម៉ោង០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ខែកក្ដដាឆ្នាំ២០១៨ស្ថិតក្នុងភូមិទួលរការសង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានទំហំ ចាប់ពី ៥ម*៦ម និង៥ម*៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ។​​ ហើយការអន្តរាគមន៍ក្នុងករណីនេះដែររថយន្ដពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡានទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករង របួសនោះទេ

Read More