Tuesday, July 8, 2025
Latest:

Day: July 1, 2018

សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិចិន៣៨នាក់សង្ស័យចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត

ខេត្តកំពត៖ កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយា ល័យអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល កាលពីវេលា ម៉ោង៩ ៖ ០០នាទីព្រឹកថ្ងៃទី០១ ខែកក្ដដាឆ្នាំ២០១៨បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួលចំនួន២ គោលដៅ ។ លទ្ធផលសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនជនជាតិ ចិនចំនួន ៣៨

Read More
សន្តិសុខ​សង្គម

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់និងចែកចាយគ្រឿងញៀន

ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួនបុរសម្នាក់ប្រើប្រាសអាវុធខុសច្បាប់នឹងរក្សាទុកចែកចាយនូវសារធាតុញៀន។ ប្រត្តិបត្តការចុះបង្ក្រាបនឹងឃាត់ខ្លួនទៅលើបុរសដែលជាជនសង្ស័យប្រើប្រាសអាវុធខុសច្បាប់នឹងរក្សាទុក ចែកចាយនូវសារធាតុញៀនខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នៅចំនុចភូមិអន្លងវែងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារដែលដឹកនាំកម្លាំងផ្ទាល់ដោយលោកអនុសេនីយ៏ឯក ជុន បូរ៉ាមេបញ្ជាការងកងរាជអាវុធស្រុកនឹងដោយមានកាចង្អុលបង្ហាញអំពីលោកឩត្តមសេនីយ៍ត្រី កង សៅគុន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។ បើតាមកាបញ្ជាក់ពីលោកមេបញ្ជាការងរូបនេះបានអោយដឹងថាជនសង្ស័យមានឈ្មោះទន់ ឈានភេទប្រុសអាយុ៣៥ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិអន្លងវែងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ក្រោយកាឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវសារធាតុ ញៀនម្សៅក្រាមពណ៍សថ្លាម៉ាទឹកកកបានចំនួន១០កញ្ចប់តូច កាំភ្លើងឆ្នៃ២ដើម កាំភ្លើងម៉ាក CkCកាត់១ដើមគ្រាប់Ak៤៧ចំនួន៣២គ្រាប់សាក់កាដូរដាក់កាំភ្លើង១លុយខ្មែរ៥មុឹនរៀលម៉ូតូ១គ្រឿងនឹង សម្ភារះវិចខ្ចប់១ចំនួនទៀត។ បច្ចប្បន្នជនសង្ស័យរួមនឹងវត្ថុតាំងត្រូវបានសត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

Read More
សន្តិសុខ​សង្គម

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៧នាក់ដកហូតថ្នាំញៀន ៣៣កញ្ចប់

ព្រៃវែង៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែងប្រើពេល៣ថ្ងៃស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ដកហូតថ្នាំញៀន៣៣កញ្ចប់។ លោក ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថាប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៨ដល់៣០ខែមិថុនាឆ្នាំ២០១៨។ លើកទី១ នៅចំណុចភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេចខេត្តព្រៃវែងកាលពីម៉ោង៤និង៣០នាទី ថ្ងៃទី២៨ខែមិថុនា ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១ឈ្មោះហ៊ាប វ៉ន ភេទ ប្រុស អាយុ២៨ ឆ្នាំ

Read More