លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថាមិនមានករណីចោរលួចកាត់ដែកស្ពានបេឡេទេ
ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នៅព្រឹកថ្ងៃទី៩ឧសភានេះបាន ប្រាប់ថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុម នេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹកហើយបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។ លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយការចរាចរណ៍ បានជាធម្មតាទេ ។ គួររំលឹកថា កាលពីវេលាម៉ោង១ៗ២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩មានការណីភ្ញាក់ផ្អើល ដោយមានក្រុមជនសង្ស័យមួយក្រុម មានគ្នាប្រមាណជាង២០ទូក
Read More