ពលរដ្ឋក្ដៅក្រហាយនិងក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីលក់ កាយដីបិទផ្លូវ ធ្វេីឲ្យពលរដ្ឋមិនអាចចេញ-ចូលយកគ្រឿងចក្រទៅច្រូតស្រូវបាន
ស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិព្រះទន្លេនាំគ្នាតវ៉ានៅសាលាសង្កាត់សង្ឃ័រ សុំឲ្យអាជ្ញាធរដោះស្រាយមូលហេតុ គឺក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីលក់មួយកន្លែងធ្វើសកម្មភាពកាយដីបិទផ្លូវ បង្កឱ្យប្រជាពលរដ្ឋមិនអាចចេញ-ចូលយកគ្រឿងចក្រទៅច្រូតស្រូវបាន ហើយការដឹកដីនេះ ធ្វើឲ្យបាក់ស្រុតផ្លូវប្រឡាយជារណ្តៅក្រហេងក្រហូងរអឹល ពិបាកធ្វើដំណើរ និងដឹកដីលើសទ្រុងជ្រុះធ្លាក់លើផ្លូវជាតិលេខ១៣ បង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ពេលមានភ្លៀងរអឹល ពេលថ្ងៃក្តៅហុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជិតផ្លូវជាតិលេខ១៣នេះ ទើបប្រជាពលរដ្ឋតវ៉ាសុំឲ្យអាជ្ញាធរសង្កាត់សង្ឃរ័ ជួយអន្តរាគមន៍និងដោះស្រាយ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា កន្លងមក មានក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់ នៅជាប់រណ្តៅដីថ្មីនេះ
Read More