ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបើកបុក អ្នកជិះម៉ូតូ០១គ្រឿង បណ្តាលឱ្យមានរបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រឹងការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។
Read More