ចូលរួមអបអរសាទរ!! ក្មួយប្រុស នឹងម្តាយបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ

ភ្នំពេញ៖​ ពុកម៉ែបងប្អូនពិតជាបានស្គាល់នៅក្មេងប្រុសម្នាក់នោះរួចមកហើយ ដែលកាលពីមុនបានល្បីនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ខណៈដែលក្មេងខាងលើបានកើតជំងឺកូវីដ នឹងត្រូវបានរថយន្តពេទ្យមកយកទៅព្យាបាលនៅ សណ្ឋាការ The Great Duke ជាមួយម្តាយរបស់គាត់។ នៅថ្ងៃនេះផងដែរ ក្មេងប្រុសខាងលើ នឹងម្តាយរបស់គេ បានជាសះស្បើយអំពីជំងឺកូវីដ១៩ នឹងបានត្រលប់មកដល់ផ្ទះដើម្បីធ្វើចត្តាឡីស័កបន្តរយៈ១៤ថ្ងៃទៀត៕

អានលម្អិត

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តការងារ ត្រីមាសទី១ តាមរយៈ Video Conference

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា

អានលម្អិត

ឆេះឃ្លាំងនៅសង្កាត់វាលស្បូវ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងរបួសប្រជាការពារម្នាក់ ពេលចុះទៅជួយ!

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ ឃ្លាំងមួយកន្លែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឱ្យខូចខាតសម្ភារៈនិងរបួសធ្ងន់ប្រជាការពារម្នាក់ផងដែរ។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ ម្ចាស់ឃ្លាំងឈ្មោះ យន់ សុផល ភេទស្រីអាយុ៥៨ឆ្នាំឃ្លាំងជាប្រភេទសំណង់ ដែកប្រក់ស័ង្កសីទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ។ ឆេះខូចខាតកុំព្យូទ័រ២គ្រឿងម៉ូតូ១គ្រឿង កង់១គ្រឿង ម៉ាស៊ីនកូពី១គ្រឿងកង្ហារ២គ្រឿងឯកសារមួយចំនួននិងមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

អានលម្អិត

សមត្ថកិច្ចចាប់ក្រុមទំនើង៨នាក់ចំណោម៩នាក់ដែលកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចស្រុកកែវសីមាបានតាមចាប់ក្រុមក្មេងទំនើងដែលប្រព្រឹត្តអំពើហិង្សាបានចំនួន៨នាក់ចំណោម៩នាក់ករណីកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់។ការចាប់ក្រុមទំនើងនេះនៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖មានករណីហិង្សាដោយចេតនាបានកើតឡើងបង្កដោយ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៩នាក់បានជិះម៉ូតូ៥គ្រឿងប្រដាប់ដោយដាវនិងដំបងមកបង្ករឿងវាយនិងដេញកាប់ មកលើក្រុមជាងផ្ទះ បណ្ដាលឱ្យជាងផ្ទះម្នាក់រងរបួសធ្ងន់។ ជនរងគ្រោះឈ្មោះប៉ូយ កែនភេទប្រុសអាយុ២៣ឆ្នាំភូមិពូរង៉ោលឃុំមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគីរី របួសត្រូវចំខ្នង។ក្រុមក្មេងទំនើងបន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សារួច បានបើកម៉ូតូចំនួន ៥គ្រឿង រត់គេចខ្លួនបាត់អស់។ បន្ទាប់មកសមត្ថកិច្ចតាមចាប់បានឈ្មោះសាន សុខ អាយុ ២៣ឆ្នាំ,ឈ្មោះ ញេវ

អានលម្អិត

សមត្ថកិច្ចវែកមុខចាប់បានជនសង្ស័យ២នាក់ ដែលលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោជួនណារិន្ទបានឱ្យដឹងនៅល្ងាចថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ថា កម្លាំងនគរបាលក្រុងព្រះសីហនុសហការជាមួយនគរបាលស្រុកព្រៃនប់និងនគរប៉ុស្តិ៍រដ្ឋបាលបិតត្រាំង។កម្លាំងបានបង្ក្រាបករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈដោយចាប់ជនសង្ស័យបាន២នាក់នៅម្តុំពយម៉ាចូវភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ លោកស្នងការបានបន្តថា៖ជនសង្ស័យបានលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណ:ដែលទើបដាក់ថ្មីនៅតាមផ្លូវជាតិលេខ៤ម្តុំផ្លូវចូលក្បាលឆាយក្នុងសង្កាត់លេខ១និងតាមផ្លូវបំបែកចុះទៅវត្តអូរត្រេះសង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីថ្ងៃទី២៧រហូតថ្ងៃទី២៩ខែមីនាកន្លងទៅ។ លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះសុចចាន់ឌីអាយុ១៨ឆ្នាំ,ឈ្មោះ សុច ចាន់ធួន ភេទ ប្រុស អាយុ ២១ ឆ្នាំទាំងពីរនាក់ស្នាក់នៅភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។វត្ថុតាងដកហូតបាន,សំបកខ្សែភ្លើងនិងបន្ទះលួសរុំខ្សែភ្លើងមួយចំនួនធំ,ពូថៅដៃ២,រណាអារដែក១,កាំបិតផ្គាក់២,ជំពាមកៅស៊ូគ្រាប់ដែក១៦,ម៉ូតូ១គ្រឿងម៉ាក Exicter ពណ៌

អានលម្អិត

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា!

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្ញុំបានចាត់តំណាង ទទួលភេសជ្ជៈ Sprite ចំនួន១០០០យួរ ពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី គឹម

អានលម្អិត

ស្ត្រីម្នាក់មកលោតពីលើស្ពានស្ទឹងមានជ័យប៉ងសម្លាប់ខ្លួនតែរងរបួសធ្ងន់.!

ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយប្តីបានមកលោតពីលើស្ពានស្ទឹងមានជ័យប៉ងសម្លាប់ខ្លួនតែរងរបួសធ្ងន់។ករណីនេះនៅតាមបណ្ដោយផ្លូវ២១៧លើស្ពានស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យកាលពីម៉ោង១០យប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីប៉ងសម្លាប់ខ្លួនឈ្មោះ លីនដាអាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងក្រោយក្លិបសុធីសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ អ្នកដែលឃើញហេតុការណ៍បានឱ្យដឹងថា៖ដំបូងស្ត្រីម្នាក់នេះបានដើរយំតាមបណ្តោយផ្លូវ២១៧មកដល់ចំណុចលើស្ពានស្រាប់តែឡើងបង្កាន់ដៃស្ពាន។ឃើញដូច្នោះក៏មានអ្នករត់ទៅចាប់ដៃបានម្ខាងតែមិនជាប់បណ្ដាលឱ្យស្ត្រីនោះលោតទម្លាក់ខ្លួនមកក្រោមតែមិនស្លាប់បណ្ដាលឱ្យរបួសធ្ងន់។ ក្រោយកើតហេតុបុរសជាប្តីបានមកដល់ហើយបានប្រាប់ថា៖មុននេះរូបគាត់ជាប្តីបានឈ្លោះប្រកែកគ្នា តែមិននឹកស្មានថាប្រពន្ធមកលោតលើស្ពានប៉ងសម្លាប់ខ្លួនបែបនេះទេ៕

អានលម្អិត

នារីជនជាតិវៀតណាមស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងក្នុងបុរីពិភពថ្មី១ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺប្រើប្រាស់គ្រឿងញៀនលើសកម្រិត និងមានសំពាធពីគ្រួសារ..!

ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងផ្ទះលេខ៨វីឡាបុរីពិភពថ្មី១ ផ្លូវលេខ៨ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ង្វៀង ធីធូថាវ (NGUYEN THI THU THAO)

អានលម្អិត

សមត្ថកិច្ចចាប់បានហើយឃាតកជាប្តីដែលសម្លាប់ប្រពន្ធក្រោយគេចខ្លួនជាង២ខែ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចាប់ឃាតកជាប្តីដែលយកកាំបិតអារ.កសម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសបានហើយ ។សមត្ថកិច្ចចាប់ជនដៃដល់ នៅម្តុំភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមកនោះ ។ លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ឃាតកជាប្តីឈ្មោះ ម៉ី ម៉ាប់ អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក

អានលម្អិត

អំណោយប្រចាំខែរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ

ភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ

អានលម្អិត