បង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅស្រុកថ្មគោល ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតមាន់គក៥ក្បាលនិងម៉ូតូ២៣គ្រឿង
ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៣នាក់ ក្នុងចំណោមរាប់សិបនាក់ ដែលរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់ចាប់បានអាគកចំនួន០៥ក្បាល និង ប្រមូលបានម៉ូតូ២៣គ្រៀង ដែលម្ចាស់រត់ចោល ពេលកម្លាំងសមត្ថកិច្ចបង្ក្រាប កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ខណៈដែលក្រុមអ្នកបញ្ជល់មាន់នេះ កំពុងស្រែកហូរកញ្ជៀវនៅលើទូលកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។ លោក ផង់ សុភាព
Read More