Wednesday, July 23, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

មន្ត្រីជំនាញចាប់សត្វជ្រូក៣០ក្បាល ដែលឆ្លងដែនពីប្រទេសថៃ ដោយអះអាងថារកឃើញជំងឺប៉េស្តអាហ្រ្វិក យកទៅដុតកំទេចចោល.!

ខេត្តបន្ទាយមានជ័យ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញដុតកំទេចចោលជ្រូកចំនួន៣០ក្បាល បន្ទាប់ពីបង្ក្រាបបានពីឈ្មួញលួចនាំចូល ឆ្លងដែនដោយខុសច្បាប់ និងរកឃើញថាមានជំងឺប៉េស្តអាហ្វ្រិក។ ការដុតកំទេចចោលនេះ ធ្វើឡើងនៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងស្រូវសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានចូលរួមពីលោក

Read More
ព័ត៌មាន​ជាតិ

ថ្នាក់ដឹកនាំខេត្តកំពតចូលរួមធ្វើពិធីសែនព្រេនសុំសេចក្ដីសុខក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិចិន

ខេត្តកំពត៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនឆ្នាំនេះក៏ដូចឆ្នាំកន្លងទៅផងដែរ នៅព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ លាងហៃ ជាវ តាយ ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិអ៊ុយហ្គង់ដាម្នាក់ ដកហូតថ្នាំញៀនជិត២គីឡូក្រាម ខណៈប្រុងចេញដំណើរទៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ ជនជាតិអ៊ុយហ្គង់ដាម្នាក់ រួមជាមួយថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម ត្រូវបានកម្លាំងគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំព្រលាន នគរបាលមន្ទីប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការឃាត់ខ្លួនបាន ខណៈរូបគេប្រុងនាំថ្នាំញៀនខាងលើឡើងយន្តហោះក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ។ មន្ត្រីគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង២១ និង៤៥នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ

Read More
សន្តិសុខ​សង្គម

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ប្ដីប្រពន្ធពីបទករណីលួច.!

បាត់ដំបង៖ ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​

Read More
សន្តិសុខ​សង្គម

ដុតទៀនសែនចូលឆ្នាំចិនម្ចាស់ផ្ទះចាក់សោរប្រញាប់ទៅជួបជុំសាច់ញាតិឆេះផ្អើល.!

ភ្នំពេញ៖ ឣគ្គីភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងកាលពីវេលាម៉ោង១និ១៥នាទីរសៀលថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងខាងក្រោយបុរីឣូរគីដេ ផ្ទះលេខ N33 ភូមិឣូរគីដេ សង្កាត់ឣូរបែកក្អម សង្កាត់ឣូរបែកខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះខាងលើមានឈ្មោះ ឡាវ ម៉េង ភេទប្រុស ឣាយុ៤៣ឆ្នាំ មុខរបរលក់ដូរ៊ តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះនិងក្រុមគ្រួសារបានរៀបចំឣុជទៀនធូបសែនទទួលប្រពៃណីចូលចិនវៀតណាមប្រញាប់ប្រញាល់ទៅជួបជុំក្រុមគ្រួសារសាច់ញាតិនៅផ្ទះម្តាយបង្កើត រួចក៏បានចាក់សោរទ្វារផ្ទះដោយបន្សល់ទុកទៀនធូបដុតនៅលើកុងម៉ាបណ្តាលឲ្យឆាបឆេះចេញផ្សែងនិងឣណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះបាននាំគ្នាយកទុយោទឹកនិងបំពង់បាញ់ពន្លត់ឣគ្គីភ័យជួយបាញ់ ហើយក៏មានរថយន្តពន្លត់ឣគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿងចេញទៅឣន្តរាគមន៍បាញ៉ទឹកទប់ស្កាត់ឲ្យរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោ១និង៥០នាទីថ្ងៃដែល។

Read More
សន្តិសុខ​សង្គម

រឿងកន្លែងចតរថយន្តនិងម៉ូតូកង់បី ឈានដល់​មាន​ការឈ្លោះគ្នា ប្រើ​កាំភ្លើង​បាញ់ប្រហារ​៣គ្រាប់ ស្លាប់​៣២នាក់ របួសធ្ងន់ម្នាក់ ហើយ​ខ្មាន់កាំភ្លើងគេច​បាត់​..!

ភ្នំពេញ​៖ មនុស្ស​២នាក់​បាន​ស្លាប់ និងម្នាក់របួសធ្ងន់ ដោ​យ​ការប្រើ​កាំភ្លើង​បាញ់ប្រហារ​គ្នា​មួយ បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​មាន​ការឈ្លោះគ្នា​ប្រមាណ​ជាមួយ​ម៉ោង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នា​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់មកខ្មាន់កាំភ្លើង​គេចខ្លួនបាត់​។​ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលជនរងគ្រោះចំនួន២នាក់ បានស្លាប់ហើយ​ និងម្នាក់ទៀតរបួសធ្ងន់កំពុងជួយសង្រ្គោះពីមន្រ្តីជំនាញ ។ ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ

Read More
សន្តិសុខ​សង្គម

ក្រុមតួសម្តែង «ទុំទាវ2021» បានធ្វើកិច្ចសន្យា ជាមួយការសន្យាចំនួន៨ចំណុច !

ក្រុមតួសម្តែង «ទុំទាវ2021» បានធ្វើកិច្ចសន្យា ជាមួយការសន្យាចំនួន៨ចំណុច ! សូមអានលំអិតខាងក្រោម៖

Read More
ព័ត៌មាន​ជាតិ

នាព្រឹកនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ដំបូងគេរួចរាល់ហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងតាមបណ្តាញសង្គម Facebook ថា

Read More
សន្តិសុខ​សង្គម

ស្រីប្រុស៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលស្រុកស្ទោង បានចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ករណីពាក់ពន្ធ័គ្រឿងញៀន នៅចំនុចភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១។ ជនសង្ស័យមានឈ្មោះ មិល ឈិត អាយុ ២២ឆ្នាំ,ឈ្មោះ ចេន ភូផា អាយុ

Read More
គ្រោះថ្នាក់ចរាចរណ៍

រថយន្តដឹកកម្មករបើករេចង្កូតក្រឡាប់ធ្លាក់ចូលស្រែរងរបួសកម្មករធ្ងន់ ស្រាលជាង៨០នាក់ នៅស្រុកបាទី អ្នកបើកបររត់គេចខ្លួនបាត់.!

ខេត្តតាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ លោក ភួង ឈីម អភិបាលស្រុកបាទី បានប្រាប់ អោយដឹងថា ៖គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករជាង ៨០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះអ្នករងរបួសធ្ងន់ម្នាក់

Read More