សមត្ថកិច្ចចាប់ក្រុមទំនើង៨នាក់ចំណោម៩នាក់ដែលកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់
ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចស្រុកកែវសីមាបានតាមចាប់ក្រុមក្មេងទំនើងដែលប្រព្រឹត្តអំពើហិង្សាបានចំនួន៨នាក់ចំណោម៩នាក់ករណីកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់។ការចាប់ក្រុមទំនើងនេះនៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖មានករណីហិង្សាដោយចេតនាបានកើតឡើងបង្កដោយ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៩នាក់បានជិះម៉ូតូ៥គ្រឿងប្រដាប់ដោយដាវនិងដំបងមកបង្ករឿងវាយនិងដេញកាប់ មកលើក្រុមជាងផ្ទះ បណ្ដាលឱ្យជាងផ្ទះម្នាក់រងរបួសធ្ងន់។ ជនរងគ្រោះឈ្មោះប៉ូយ កែនភេទប្រុសអាយុ២៣ឆ្នាំភូមិពូរង៉ោលឃុំមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគីរី របួសត្រូវចំខ្នង។ក្រុមក្មេងទំនើងបន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សារួច បានបើកម៉ូតូចំនួន ៥គ្រឿង រត់គេចខ្លួនបាត់អស់។ បន្ទាប់មកសមត្ថកិច្ចតាមចាប់បានឈ្មោះសាន សុខ អាយុ ២៣ឆ្នាំ,ឈ្មោះ ញេវ
Read More