Sunday, September 14, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

ពិតជាខ្លាំងមែន! ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង​ នៅស្រុកកំពង់ត្របែក​ ខេត្តព្រៃវែងជាមន្ត្រីយោធា​ ហ៊ានផ្គើន​ បំរាម​រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល​ ហើយវ៉ៃអ្នកសារព័ត៌មានទៀត!

ព្រៃវែង​ ៖ លោក ផាត់​ ហ៊ន និងអ្នកសារព័ត៌មាន មួយចំនួនទៀតត្រូវបានក្រុមអ្នកញៀន​ល្បែងជល់មាន់និងអាប៉ោងវាយ​បណ្ដាល​អោយរបួសនិងបែកទូរសព្ទ័​ ខណៈចុះទៅ​យកព័ត៌ពិតជាក់ស្តែង នៅកន្លែងសង្វៀនជល់មាន់ របស់ឈ្មោះ លោក​ រិន ដែលជាមន្ត្រីយោធា​ល្បី​ឈ្មោះ ជាយូរយាណាស់មកហើយ ដែលគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ាន​បង្រាប។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១​ម្សិលមិញ​ ក្រុមអ្នកសារព័ត៌មាន មានលោក

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិច្បារអំពៅ២​ ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកា​ សាលាដំបូងរាជ​ធា​នីភ្នំពេញ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាល​ប៉ុស្តិ៍ច្បារអំពៅ២​ នៃអធិការរដ្ឋាននគរ​បាលខណ្ឌច្បារអំពៅ​ ធ្វើការ​ ឃាត់ខ្លួន​តាមដីកាបង្គាប់ឲ្យចាប់ខ្លួន​ របស់សាលាដំបូងរាជ​ធានីភ្នំពេញ​ ៖​ ហេតុការណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោង១២និង៣០នាទី​រសៀល​ ថ្ងៃទី០៤-០៨-២០២១ នៅចំណុច​មុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់​ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។ លោកនាយប៉ុស្តិ៍ច្បារអំពៅ២​ បានឲ្យដឹងថា​ ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមដីកា​បង្គាប់ឲ្យចាប់ខ្លួន​

Read More
ព័ត៌មាន​ជាតិ

រដ្ឋបាលស្រុករំដួល បំភ្លឺរឿង អភិបាលស្រុក ស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោ មិនបើកឲ្យមន្ត្រីថ្នាក់ក្រោម

(ស្វាយរៀង)៖ បន្ទាប់ពីមានការចុះផ្សាយពាក់ព័ន្ធរឿងអាស្រូវរបស់លោក សុខា រ៉ាមអភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលសាលាស្រុករំដួល បានចេញសេចក្ដីបំភ្លឺហើយ។ សេចក្ដីបំភ្លឺរបស់ រដ្ឋបាលសាលាស្រុករំដួល មានដូចខាងក្រោម៖ – ការលើកឡើងរបស់សារព័ត៌មានគឺពុំពិតប្រាកដដូចការលើកឡើងឡើយ –រដ្ឋបាលស្រុកជានិច្ចកាលតែងតែតែអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់លើជាពិសេសគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ទាំងកិច្ចការងាររដ្ឋបាល ការងារសង្គម។ –រដ្ឋបាលស្រុកតែងបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានជីវភាពខ្វះខាតនិងតែបានផ្ដល់នូវសំភារៈគ្រឿងបរិភោគឧបភោគថវិកាដើម្បីសម្រួលដល់ជីវភាពរស់នៅនៅទូទាំងស្រុក។ –ការងារខ្លះអនុវត្តមានភាពខ្វះចន្លោះតិចតួចដែលជាហេតុធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត

Read More
ព័ត៌មាន​ជាតិ

លោក សុខា រ៉ាម អភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោ

(ស្វាយរៀង)៖ ប្រភពច្បាស់ការជាច្រើន ដែលជាមន្ត្រីសាលាស្រុករំដួល មេឃុំ ពលករ និងកម្មករដែលកំពុងធ្វើចត្ដាឡីស័កបាននាំគ្នាទម្លាយរឿងអាស្រូវ ពុករលួយ ជាច្រើនករណីរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ដែលបានស៊ីដាច់លុយជំនួយដែលថ្នាក់លើឧបត្ថម្ភក្នុងស្ថានភាពកូវីដ និងប្រើលេសបញ្ហាកូវីដដើម្បីទារលុយពីអាជីវករ។ ប្រភព បានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ចំនួន ១៣ចំណុច

Read More
ព័ត៌មាន​ជាតិ

បញ្ជូនខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ទៅឲ្យតុលាការដាក់គុក ខណៈកំពុងមានអ្នកអន្តរាគមន៍ឲ្យលែង

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជូនខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។ ប្រភពពីសមត្ថកិច្ច បានបង្ហើបថា ខណៈតុលាការកំពុងសាកសួរលោក កែវ

Read More
ព័ត៌មាន​ជាតិ

ចាប់ខ្លួន លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី តាមដីការឿងចេញសែកស្អុយ ជិត ៥០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ទីបំផុត! លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលតែងតែជាប់ខ្នោះញឹកញាប់នោះ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការរាជធានីភ្នំពេញ ចាប់ដាក់ខ្នោះជាលើកទី៣ ពាក់ព័ន្ធករណីចេញសែកស្អុយ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនលោក កែវ មុនីរតន៍ ថៅកែ

Read More
សន្តិសុខ​សង្គម

ចេញប្លន់ ០៥ឆ្នាំ ទាំងក្នុងខេត្តនិងរាជធានី បែរជាអស់លក្ខណ៍ដោយសារ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌកំបូល!

កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីជនរងគ្រោះត្រូវបាន ចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដោយផ្ទាល់ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថាមានករណីប្លន់ដូចខាងលើ

Read More
ព័ត៌មាន​ជាតិ

ថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆែករកឃើញក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩!

នាល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។ ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ

Read More
សន្តិសុខ​សង្គម

អគ្គីភ័យឆាបឆេះផ្ទះលក់ប៉ាតេមួយកន្លែង ស្លាប់មនុស្ស៤នាក់

ភ្នំពេញ​ ៖​ ផ្ទះលក់ប៉ាតេលេខ 44 .46 ផ្លូវ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះបណ្ដាលឲ្យមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌​ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាល​ពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺចូលថ្ងៃអង្គា ទី២៩ខែមិថុនា ឆ្នាំ២០២១​ នៅចំណុចជិតអធិកាដ្ឋានខណ្ឌដូនពេញចាស់ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។ ជនរងគ្រោះទាំង០៤នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ ,​ ផ្ទះកើតហេតុមាន​កម្ពស់៣ជាន់ជាកន្លែងលក់ប៉ាតេត្រូវឆេះអស់ទ្រព្យសម្បត្តិស្ទើតែទាំងស្រុង។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​

Read More
ព័ត៌មាន​ជាតិ

អ្នកកាសែតអនឡាញម្នាក់ដាក់ពាក្យប្ដឹងលោកនគរបាលផ្កាយពីរ រឿងរំលោភលើទំនុកចិត្ត និងឆបោកប្រាក់ជាង ២ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ជនរងគ្រោះម្នាក់ឈ្មោះ យឹង សុខ អ្នករាយការណ៍ព័ត៌មាន នៃសារព័ត៌មាន WPS ONLINE កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានដាក់ពាក្យប្ដឹងលោកនគរបាលផ្កាយ ២ម្នាក់ចូលទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ យឹង សុខ បានប្តឹងជនសង្ស័យឈ្មោះ ប៉ែន ច័ន្ទសុខខេមរិទ្ធ ភេទប្រុស

Read More