Tuesday, April 30, 2024
Latest:
ព័ត៌មាន​ជាតិ

ឃាត់ខ្លួនជនជាតិអណ្ឌូនេស៉ីម្នាក់ដកហូតថ្នាំញៀន៤៤កញ្ចប់តូច​ធំ

ស្ទឹង​ត្រែង​៖​ ជនជាតិអណ្ឌូនេស៉ីម្នាក់ត្រូវបានកម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ ឃាត់ខ្លួនពាក់​ព័ន្ធនិងករណីដឹកជញ្ចូនសារធាតុញៀញខុសច្បាប់ ៤៤កញ្ចប់ធំនឹងតូច ដាក់ក្នុងវាលីច្រកកញ្ចប់នំ ស្គរគ្រាប់ នឹងកញ្ចប់ការហ្វេ បន្ទាបពីគយប្រថាប់ត្រារួច ហើយមានការសង្ស័យក៏ត្រួតពិនិត្យ ឆែកឆេ នៅក្នុងវាលី​ ក៏ឃើញសារធាតុញៀន ហើយបានរាយការទៅនគបាលជំនាញ (BLO) ពិតជាថ្នាំញៀនក៍ឃាត់ខ្លួនតែម្តង។
ហេតុការនេះធ្វើឡើងនៅនា​វេលា​ម៉ោង​ ១២​និង​៣៥នាទី​រសៀលថ្ងៃ៣១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅចំណុចមុខប៉ុស្តិត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិ កម្ពុជា ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថាៈ ជនសង្ស័យមានឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ។

សមត្ថកិច្ចបន្តថា​ ដោយ​មានការ​សង្ស័យ​ក្នុងវាលី សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើ​ការត្រួតពិនិត្យ​ និង​ឆែកឆេរនៅទីតាំង​ ខាង​មុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល​ ក៍រក​ឃើញ​ នៅម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ ដូចជាកញ្ចប់​កាហ្វេ​ កញ្ចប់ស្គរគ្រាប់ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​ ហើយ​ក៍បាន​អញ្ជើញ​សមត្ថកិច្ច​ ជំនាញ​(BLO)​ ប្រចាំ​ការច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត្យ​បន្ថែម​ ពិតជា​សារធាតុ​ញៀន​ ពិតប្រាកដ​មែន​ ទើបធ្វើការឃាត់ខ្លួននឹងកសាងសំណំរឿងបញ្ចូនមកស្នងការនគរបាលខេត្តស្ទឹងត្រែង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចសាកសួរ​កសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការចាត់ការបន្តតាម​និតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ