Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវរងការខូចខាត ពេលអ្នក​សារព័ត៌មានទៅថតបែជាមករករឿង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបា​ឡែន​ និងរួមដំណើរ​ជាមួយនារីម្នាក់ទៀត ក្នុងស្ថានភាពស្រវឹងស្រាជោគបាន​បើករថយន្តបុករបាំងថ្មចែកទ្រូវផ្លូវនៅមុខផ្សា៧មករា​ រងការខូចខាត​ពេលអ្នកសារព័ត៌មានទៅថតរករឿងអ្នកសារព័ត៌មាន​ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង​២០នាទីយប់នៅតាមបណ្ដោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួល​គោក​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសម្នាក់បានរួមដំណើរជាមួយនារីម្នាក់​ទៀតស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2AD-1095 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩​ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាង​លើ​បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែក​ទ្រូងផ្លូវបណ្តាលឲ្យ​វៀចមួួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្របែកកង់មុខខាងឆ្វេងទៅលេងរួច ខណះនោះក៍មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់កន្លែងកើតហេតុនិងបាន​ថត​ ផ្តិចយករូបភាពក៍ដូចជាធ្វើការផ្សាយផ្ទាល់ទាន់ហេតុការណ៍ភ្លាមៗ ស្រាប់លេខមុខម្ចាស់រថយន្តបង្កចេញមករក​រឿង​ក្រុមអ្នកសារព័ត៌មានថាផ្សាយមិនពិត និងបានសួទៅអ្នកសារព័ត៌មានថាអស់លោកឯងផ្សាយនិងឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងអត់? បានជាមកផ្សាយគ្មានកាពិតចឹង ។ បន្ទាប់មកក្រុមអ្នកសារព័ត៌មិនចង់ប្រកែកជាមួយ​ ម្ចាស់រថយន្តបង្កនោះទេ បាននាំគ្នាដើរ ចេញដើម្បីកុំឲ្យមាន​បញ្ហាវែវឆ្ងាយបន្តទៀត។​ ចំណែកម្ចាស់រថយន្តនិងនារីម្នាក់​ដែលរួមដំណើរជាគ្នាបានឡើងជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងហេតុបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ