Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

រដ្ឋបាលខណ្ឌប្ញស្សីកែវ សហការជាមួយបណ្ដាយអង្គការ ព្រមទាំងក្រុមហ៊ុនឯកជនជាដៃគូ បានចែកអំណោយដល់កុមារកំព្រា ចំនួន២០០នាក់

ភ្នំពេញ ៖រដ្ឋបាលខណ្ឌប្ញស្សីកែវ សហការជាមួយ អង្គការខេមរា និងបណ្ដាយអង្គការ ព្រមទាំង ក្រុមហ៊ុនឯកជនមួយចំនួនទៀតជាដៃគូ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និង ចែកអំ​ ណោយដល់ កុមារកំព្រា និងកុមារងាយរងគ្រោះ សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំង៧ ទូទាំងខណ្ឌប្ញស្សីកែវ នៅវត្តទួលសន្តិវ័ន សង្កាត់គីឡូម៉ែត្រលេខ៦ នាថ្ងៃទី២០ ខែមករា ។
នាឱកាសនោះក្នុងកុមារម្នាក់ទទួលបាន អង្ករ​១០គីឡូក្រាមមុង១ ,សំភារ:សិក្សា៣មុខ មានដបដាក់ទឹក១ ,នំ១កញ្ចប់ ,នំបុ័ង១ ដើម និងថវិកា ១១,០០០ រៀល ។ ដែលបានការឧបត្ថម្ភពី បណ្ដាអង្គការ ក្រុមហ៊ុន និងសប្បុរសជននានា ជួយទ្រទ្រង់ដល់កម្មវិធីរួមមាន ៖ អង្គការពន្លកនៃសេចក្តីសង្ឃឹមហ្វូមូសា ក្រុមហ៊ុន Optimum​Fiashion CO,LTDនិង ក្រុមហ៊ុន​ UIC អង្ករ២តោន, មុង ២០០ សំភារ:សិក្សា ២០០ ។
លោកស្រី ជា លឹមគាង ដបទឹក២៥០ ដប ( ២០០ ដប សម្រាប់កុមារ និង៥០ ដបទៀត សម្រាប់ប្រជាការពារសាលាខណ្ឌ)។យុវជន សហភាព សហព័ន្ធ យុវជនកម្ពុជា និង យុវជន អ.ម.ត នំ ២០០ កញ្ចប់ ។លោកស្រី ចាង សុខគីម នំបុ័ង ២០០ដើម។ លោកស្រី មុជ លក្ខិណា ថវិកា ១,០០០,០០០ រៀល ។លោកស្រី លៀង ចាន់នី ថវិកា៨០០,០០០រៀល ។ លោកស្រី ម៉ូវ វ៉ុចងីម ថវិកា ៤០០,០០០ រៀល និងកន្សែង ៩៧ ឧបត្ថម្ភដល់ប្រជាការពារសាលាខណ្ឌ។
ជួសមុខឱ្យតំណាងក្រុមហ៊ុន និង អង្គការ បានឱ្យលោកអភិបាលខណ្ឌឫស្សីកែវឱ្យដឹងថា ការចូលរួមបរិចាកជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកានាពេលនេះ ក្នុងន័យចូលរួមជាមួយសង្គមធ្វើឱ្យប្រសើរឡើងចំពោះកុមារទាំងអស់បានទទួល​ទានអារហារជុំគ្នា និង សម្ភារៈសិក្សា ព្រមទាំងគូគំនូតាមចំណង់ចំណូលចិត្តដែលបញ្ជាក់ចេញពីអារម្មណ៍ពិតពួកគេនៅលើផ្ទាំងគំនូនិមួយៗ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណចំពោះសប្បុរសជន ក្រុមហ៊ុនទាំងអស់ និង អង្គការខេមរា ដែលបានជួយឧបត្ថម្ភញ៉ាំងឱ្យកម្មវិធីនេះមានភាពអធឹកអធម និង បានបញ្ជាក់ថា៖ ក្មួយៗជំនាន់នេះមានសំណាងហើយ ដោយមានអាហារហូបចុកគ្រប់គ្រាន់ទោះបីជាអ្នកខ្លះមិនហូរហៀរក្ដីតែបានហូបឆ្អែត និងសម្លៀកបំពាក់ស្អាតបាត សមរម្យ ទទួលបានការអប់រំគ្រប់កំរិតសិក្សា មិនដូចជំនាន់ពូ ក្នុងឆ្នាំ១៩៧៩ ១៩៨០ជាងនោះឡើយ មិនមានបាយហូបគ្រប់គ្រាន់ សម្លៀកបំពាក់មិនបានស្អាតបាត គ្មានកង់ ម៉ូតូជិៈទេ ហើយ៤០ឆ្នាំមុនក៏គ្មានអង្គការណាមកជួយដូចថ្ងៃនេះឡើយ ដោយកាលនោះប្រទេសជាតិយើងទើបរួចផុតពីរបបប្រល័យពូជសាសន៍​ ហើយមានការហុំព័ទ្ធសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច យើងរស់បានទាំងត្រដរដោយដៃម្ខាងការពារជាតិកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ដៃម្ខាងទៀតខិតខំប្រឹងប្រែងបង្ករបង្កើនផលដើម្បីរស់រហូតមកដល់សព្វថ្ងៃនេះ​ ។
លោក ជា ពិសី បានលើកឡើងទៀតថា៤០ឆ្នាំមុន ពួកខ្ញុំរៀននៅក្រោមដើមឈើ ក្នុងរោង និងតាម ឈាប្បនដ្ឋាន​ជាដើម ដែលជាការតស៊ូមួយរហូតដល់មានថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកបានណែនាំដល់ ឪពុក ម្ដាយ ឬ អាណាព្យាបាលកុមារដែលមានកូនគ្រប់អាយុឱ្យចូលរៀនទាំងអស់គ្នា សំដៅទប់ស្កាត់ការបោះ​​​បង់ការ​សិក្សារបស់កុមារ ពិសេសកុមារដែលរស់នៅតំបន់ក្រីក្រ ហើយទទួលបានប្រសិទ្ធិភាពក្នុងការអប់រំសម្រាប់ទាំងអស់គ្នា ប្រកបដោយសមធ៌ម,គុណភាព,ប្រសិទ្ធភាពក្នុងកំរិតអតិបរិមា និងសូមឱ្យអាជ្ញាធរដែនដីគ្រប់សង្កាត់ជួយសម្រួល ជំរុញលើកទឹកចិត្ត និងផ្ដល់លទ្ធភាពជូនដល់ពួកគេឱ្យបានចូលរៀន៕

ចែករំលែកអត្ថបទ