Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៣កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើធ្វើការឃាត់ជនសង្ស័យ២នាក់ដកហូតទូរ​ម្នាក់រូមនិងថ្នាំញៀនចំនួន៣កញ្ចប់តូចកាលពីវេលា​ម៉ោង​១៤និង០០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសេង សុភ័ក្រ្ត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំដៅនិងមុខរបរមិនពិតប្រាកដ។
. សមត្ថកិច្ចបានអោយដឹងថា មុនពេលឈានដល់ការឃាត់ខ្លួន គឺកម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋខណៈពេលមកដល់ចំខាងលើក៏ឃើញជនសង្ស័យកំពុងឈរនៅលើផ្លូវ ដោយមានការសង្ស័យទើបកម្លាំងធ្វើការឃាត់ខ្លួនសួរនាំនិងឆែកឆេរ។រកឃើញ​ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០៣កញ្ចប់ថង់តូច​នៅជាប់ខ្លួនរបស់ជនសង្ស័យឃើញដូចនោះសមត្ថកិច្ចយើងក៍បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅស្នាក់ការនគរ​បាល ប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង ។
-វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៣កញ្ចប់ថង់តូច ។
-បច្ចុប្បន្ន​​ជន​សង្ស័យត្រូវបានឃុំ​ខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

ចែករំលែកអត្ថបទ