ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
————————————
ដើម្បីបំពេញបន្ថែម និងពន្លឿនការងារនេះ ក្រុមការងាររាជរដ្ឋាភិបាលបានណែនាំឱ្យខេត្តពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្ដបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
#យុទ្ធសាស្ត្របញ្ចកោណ #គន្លឹះអាទិភាព #ការរៀបចំក្រុង #នគរូបនីយកម្ម #ការងារលំនៅឋាន #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល #គុណភាព #សុវត្ថិភាព #សោភ័ណភាព #កអក