Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់​ !​ ជនសង្ស័យម្នាក់ដកកាំ​ភ្លើងបាញ់មេជាងកាត់សក់ម្នាក់ស្លាប់យ៉ាង​អាណោចអធម៌

ភ្នំពេញ​ ៖​ បុរសជាមេជាងកាត់សក់ម្នាក់ត្រូវបានជនសង្ស័យបាញ់មួយគ្រាប់ចំដើមទ្រូង​ស្លាប់គួរអោយរន្ធត់​ សង្ស័យរឿងគំនុំគំ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃសៅរ៏ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅ​ចំណុចមុខផ្ទះជនរងគ្រោះ(យីហោ កាត់សក់ សុខម៉េង) តាមបណ្ដោយផ្លូវលេខ ២៩១ នៅ​ខាងត្បូងសាលាទួលគោក ក្នុងសង្កាត់បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សុខ គេន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមេជាងកាត់សក់ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងកូនស្រី៤នាក់ មានស្រុក​កំណើត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ​បានរត់គេចខ្លួនបាត់។

យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាជនរងគ្រោះបានមកជួល​ផ្ទះនៅកន្លែងកើតហេតុខាងលើប្រកប​មុខ​របរ​កាត់សក់រយៈពេល២០ ឆ្នាំកន្លងមកហើយ ដោយមានទាំងកូនជាងបួនទៅប្រាំនាក់​ទៀត។ចំណែកជនសង្ស័យបានមកជួលផ្ទះជាប់នឹងផ្ទះជនរងគ្រោះរយៈពេលប្រមាណជាង៣ខែប៉ុណ្ណោះដោយលក់អីវ៉ាន់ចាប់ហួយនិងភេជ្ជ: ។ប្រភពដដែលបានបន្តទៀតថាជនរងគ្រោះមិនដែល មានទំនាស់អ្វីជាមួយជនសង្ស័យនោះទេ ដោយកន្លងមកថ្មីៗ នេះ ជនសង្ស័យបានអាក់អន់ស្រពោនចិត្ត រឿងចំណីផ្លូវ នៅមុខផ្ទះ ដោយជនរងគ្រោះបាន​យកម៉ូតូនិងឡានយកទៅចតមុនផ្ទះជាប់ខាង​របងប៉ាស្ទ័រដោយជនសង្ស័យរកកន្លែងចត​មិនឃើញ ជនសង្ស័យបានប្តឹងទៅខាងសាលាសង្កាត់ឲ្យចុះមកធ្វើការណែនាំទៅ​លើជនរងគ្រោះដែលយកឡានម៉ូតូទៅចត​លើចំណីផ្លូវនៅមុខផ្ទះ បន្ទាប់មកខាងសង្កាត់ក៏បានចុះមកប្រាប់ជនរងគ្រោះឲ្យឈប់យក​ម៉ូតូឡានចតនៅកន្លែងហ្នឹងទៀត ខ្លាច​មានទំនាស់គ្នាទៅថ្ងៃក្រោយ។
លុះដល់ម៉ោងកើតហេតុជនរងគ្រោះនិងកូន​ជាង បាននាំគ្នាផឹកស៊ីបន្តិចបន្តួចនៅខាងមុខផ្ទះ​ ក្រោយផឹកស៊ីរួចជនរងគ្រោះក៏បានយក​សម្ភារះដែលនៅមុខផ្ទះយកទុកក្នុងផ្ទះ ខណះ​នោះលេចមុខជនសង្ស័យបានមកវាយជនរងគ្រោះមួយប្រាវដោយមិនដឹងមូល​ហេតុ ភ្លាមៗ នោះរូបគាត់ឃើញគេវាយ​សាច់ញាតិរបស់ខ្លួនបានចូលទៅសួរនាំថា​ហេតុអ្វីបានជាវាយគាត់ ស្រាប់តែជន​សង្ស័យបានដកកាំភ្លើងបាញ់ទៅលើជន​រងគ្រោះមួយគ្រាប់ចំដើមទ្រូងបណ្ដាលឲ្យស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។ចំណែកជនសង្ស័យក្រោយពីបាញ់សម្លាប់ជនរងគ្រោះរួចក៏បានឡើងជិះរថយន្តគេចខ្លួន​បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជា​មន្ត្រីកងរាជអាវុធហត្ថខណ្ឌបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការហ៊ុំព័ទ្ធនៅចំណុច​ទីតាំងកើតហេតុខាងលើនិងបាន រាយការណ៍​ទៅផ្នែកជំនាញកោសល្យវិច្ឆ័យចុះមកពិនិត្យ ក្រោយពីជំនាញផ្នែកកោសល្យវិច្ឆ័យបានពិនិត្យទៅលើសពរួចបានប្រាប់ថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវគ្រាប់ចំដើមទ្រូងពិតប្រាកដមែនរួចបានធ្វើកំណត់​ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណី។​ ចំណែកជនសង្ស័យសមត្ថកិច្ចនិងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួន​យកមកផ្ដន្ទាទោសទៅតាមផ្លូូវច្បាប់៕

ចែករំលែកអត្ថបទ