Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច​ស្រុក​មុខ​កំពូលគ្មានសមត្ថភាពចាប់ចោរលួចក្របី​ប្រជាពលរដ្ឋ​ សង្ឃឹមថាលោកស្នងការទើបឡើងថ្មីមិនមើលនិងភ្នែក

(ខេត្ដកណ្តាល) ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបួរមាស ស្រុកមុខកំពូល កណ្តាល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងរឿង បាត់គោក្របីរបស់ពួកគាត់ ខណៈដែលគោក្របីរបស់ពួកគាត់បាន បាត់ជាបន្តបន្ទាប់ ប៉ុន្តែសមត្ថកិច្ចស្រុកមុខកំពូល មិនទាន់មានសមត្ថភាពចាប់ ចោរបានសូម្បីតែម្នាក់យកមកដាក់គុកនៅឡើយ ដោយបានត្រឹមតែទទួល ពាក្យបណ្តឹង ។

ម្ចាស់​ក្របី​ឈ្មោះ​ ហ៊ុល​ ឈៀក​ បាន បញ្ជាក់ថា ការបាត់ក្របីរបស់លោកគឺស្ថិតនៅភូមិ​ពោង​ ឃុំសំបួរមាស​ស្រុក​មុខ​កំពូល​ ខេត្តកណ្តាល​ នៅ​យប់​ថ្ងៃ​ទី​៩​ ឈាន​ចូល​ថ្ងៃ​ទី​ ១០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ត្រូវចោរលួចយក​ក្របីអស់ ១ក្រោល​​​ចំនួន​ ៥​ក្បាល បេីគិត​ជាទឹកប្រាក់​ប្រមាណ​ជាង​១​ ម៉ឺន​ដុល្លារ​ឯណោះ​។

លោក​បន្ថែមថា ​ក្រោយ​ពេលដឹងបាត់ក្របី​លោក​ក៏​បាន​រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងទៅ​ដាក់​ពាក្យ​បណ្តឹង​ ហើយ​ជិះ​ម៉ូតូ​ដេីរ​រក​គ្រប់​ច្រក ល្ហក​ដោយ​ខ្លួនឯង​បន្ថែម​ទៀត​តែ​មិនមាន​តំរុយ​អ្វីនោះ​ឡេីយ​។

ជុំវិញករណី​ខាងលើ​នេះ​ លោក​ កៅ​ ចេនឡា​ នាយ​ប៉ុស្ដិ៍​សំបួរ​មាស​ បានប្រាប់តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ខែ​កញ្ញា ឆ្នាំ២០២០​ ​យ៉ាង​ខ្លី​ថា​ ពិត​ជា​មាន​ករណី​នេះ​កេីត​ឡេីង​ប្រាកដ​មែន​ លោក​ប្រាប់​ទៀត​ថា​ ប៉ុណ្ណឹង​ហើយ​ខ្ញុំ​កំពុង​សរ សេរ​របាយការណ៍​ ហើយ​ក៏​​បិទ​ទូរស័ព្ទ​។

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះដែរអង្គភាព យើងក៏បានទាក់ទងទៅលោក​វរសេនី យ៍ឯក​ ឯក​ លន់​ អធិការ​ស្រុក​មុខ​កំពូល​ លោកបានប្រាប់ថា​ កម្លាំង​ព្រហ្ម​ទណ្ឌ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​នេះ​ពិត​ជាករណីទី២មែន​ ដោយ​បាត់​ក្របី​ចំនួន​៩ក្បាល​។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ពោង​ ឃុំ​សំបួរ​មាស​ ស្រុក​មុខ​កំពូល​ ខេត្តកណ្តាល​​បាន​សំណូម​ពរ​ដល់​អាជ្ញាធរ​ថ្នាក់លើមេត្តាចុះមកត្រួតពិនិត្យផង ព្រោះ​ពួក​គាត់​អស់​ជំនឿទុក​ចិត្ត​លើ​លោក​ កៅ​ ចេនឡា​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំបួរ​មាស​ ដែល​ទេីប​មក​កាន់​តំណែង​ថ្មី​ ដោយសារ ភាពអស កម្មរបស់កើតឡើងធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវជំនឿទុកចិត្ដ ។

ប្រជាពលរដ្ឋក៏​បាន​ទទូច​សំណូម​ពរ​ដល់​លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្ដកណ្ដាល ​ដែល​ទេីប​ឡេីង​ថ្មី​ មេត្តា​យក​ចិត្ត​ទុកដាក់​ ចុះ​ពិនិត្យ​ករណី​នេះ​ផង​ ។

សូមជម្រាបថា នៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពី​យប់ថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ខែ សីហា ឆ្នាំ២០២០កន្លងទៅមានកណី
បាត់ក្របីចំនួន៤ក្បាលដែរ​ ។ បេី​គិត​ត្រឹម​យប់ថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ខែសីហា ឆ្នាំ២០២០​រហូត​មកដល់​ថ្ងៃ​ទី​០៩​ ឈាន​ចូល​ថ្ងៃ​ទី​ ១០​ ខែ​កញ្ញា​ ឆ្នាំ២០២០នៅក្នុង​ភូមិ​ពោង​ ឃុំ​សំបួរមាស​ ស្រុក​មុខ​កំពូល​ ខេត្តកណ្តាល​ បាន​បាត់​ក្របី​របស់ប្រជា ពលរដ្ឋអស់ជិត១០ក្បាលហើយ ៕

ចែករំលែកអត្ថបទ