Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឃាតកម្ម! វាយច្របាច់.ក ហើយយកខ្សែភ្លើងឆក់នាងជាសង្សាររហូតស្លាប់ រួចឃាតក ក៏គាំងបេះដូងស្លាប់តាមក្រោយ

ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ ត្រូវបានឃាតកជាសង្សារ វាយច្របាច់ក រួចយកខ្សែភ្លើងឆក់ដៃ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចចាក់សោរពីក្រៅ រហូតហើមស្អុយ ចំណែកជនសង្ស័យជាសង្សារដែលជាជនដៃដល់ ក៏បានគាំងបេះដូងស្លាប់តាមក្រោយ ។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤D ផ្ទះលេខ១២៧ ម្ដុំលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះមានឈ្មោះ សួង ធី អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជួលកេីតហេតុ មានស្រុកកំណេីតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (ស្លាប់ដោយមានស្នាមច្របាច់ក វាយ និងឆក់ខ្សែភ្លើង) ។ ចំណែកជនសង្ស័យជាឃាតក ដែលស្លាប់មានឈ្មោះ ពៅ ពុធ ហៅវុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រស្កាយវើត ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ស្លាប់ក្រោយជនរងគ្រោះ ដោយសារគាំងបេះដូង) ។

វត្ថុតាងនៅកន្លែងកើតហេតុ មានសោរសូឡិចចំនួន៣ និងមេសោរពណ៌ខ្មៅ ចំនួន១ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានអ្នកជួលបន្ទប់លេខ៧សេ ដែលជាអ្នកជិតខាង បានមកប្រាប់ម្ចាស់ផ្ទះជួលឈ្មោះ សាយ សាវឿន ថា ជនសង្ស័យដែលជាឃាតក ដែលឧស្សាហ៍ឃើញមកស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះ បានគាំងបេះដូងស្លាប់ ក្នុងបន្ទប់ជួលកាលពីវេលាម៉ោង ៥និង៣០នាទី ទៀបភ្លឺ ទើបបុរសជាប្តីដែលជាម្ចាស់ផ្ទះជួលបានឡើងទៅមើលបន្ទប់ដែលឃាតក និងជនរងគ្រោះនៅ ស្រាប់តែឃើញទ្វារបន្ទប់ចាក់សោរពីក្រៅ មិនធំក្លិនស្អុយចេញពីក្នុងបន្ទប់ ក៏យកញញួរមកដុំបំបែកមេសោរចូលទៅមើល ឃើញជនរងគ្រោះ ស្លាប់នៅក្នុងបន្ទប់លើពូក ដោយមានគ្របភួយពីលើ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ និងនគរបាលខណ្ឌមានជ័យ រួមនិងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះមកពិនិត្យទីតាំងកើតហេតុ ដោយលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សពស្ត្រីរងគ្រោះ ស្លាប់ដោយសារការវាយនិងច្របាច់ក និងយកខ្សែភ្លើងមកឆក់ដៃ បណ្តាលឲ្យស្លាប់ ។ ក្រោយពីសម្លាប់សង្សាររួច ជនសង្ស័យជាជនដៃដល់ ក៏បានស្លាប់ក្នុងភូមិជាមួយគ្នា ដោយសារតែគាំងបេះដូង តែម្តងទៅ។

សរុបជារួមមក ករណីនេះជាករណីឃាតកម្ម ជនរងគ្រោះត្រូវបានបុរសជាសង្សារដែលជាឃាតក វាយ ច្របាច់ក និងយកខ្សែភ្លើងឆក់ដៃ បណ្តាលឲ្យស្លាប់ ហើយឃាតកនោះក៏បាន ស្លាប់តាមក្រោយជនរងគ្រោះ ដោយសារគាំងបេះដូង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ យកសាកសពជនរងគ្រោះ មកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកសពឃាតក ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តស្វាយរៀង ៕

ចែករំលែកអត្ថបទ