Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីលួច​ម៉ូតូ

បន្ទាយមានជ័យ ៖​ ជនសង្ស័យម្នាក់លួចម៉ូតូ​គេត្រូវប្រជាការពារភូមិប្រទះឃើញឃាត់​សួរចាប់ប្រគល់​អោយកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅក្បែស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។

ជនសង្ស័យមានឈ្មោះ​ ម៉ាតូ​ អាយុ២៤ឆ្នាំរស់​នៅ ភូមិវត្តរំដួល ឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបង ។ ចំណែកម៉ូតូដែល​ ជនសង្ស័យលួច ម៉ាក ហ្សូមើ(ZOME) ពណ៌​លឿងលាយខ្មៅ គ្មានស្លាកលេខ​និងលុយជា​ច្រើនមានទាំង ដុល្លារ លុយបាតប្រាក់ថៃ មានលុយចិន តែលុយទាំងនោះសុទ្ធសឹងតែជាលុយក្លែងក្លាយទាំងអស់ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាំខ្លួនទៅ​សួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងស្រាវជ្រាវរកម្ចាស់ម៉ូតូដើម្បី​ឲ្យ​មកទទួលយកម៉ូតូត្រឡប់ទៅវិញ ៕

ចែករំលែកអត្ថបទ