Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

កម្មករដាំដំឡូង០២នាក់ ជាន់មីនផ្ទុះស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល

បាត់ដំបង បុរសពីនាក់សុីឈ្នួលដាំដំឡូងដើរជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសស្រាល

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០នេះ នៅចំណុច អូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ

ជនរងគ្រោះដែលស្លាប់មាន៖ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ៦៣ឆ្នាំនិងម្នាក់ទៀតរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកមោងឬស្សីមានឈ្មោះ ធាង ធួន ភេទប្រុសអាយុ១៨ឆ្នាំអ្នកទាំងពីរជាប្រជាពរដ្ឋរស់នៅភូមិបុសខ្នុរឃុំចែងមានជ័យស្រុកបាណន់ បានមកស៊ីឈ្នួលដាំដំឡូង នៅក្បែរចំណុចកើតហេតុខាងលើ

ក្រោយកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត

ចែករំលែកអត្ថបទ