Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ព្រះសង្ឃ!ឡុង ចន្ថា ដែលឆាតញ៉ែស្រីភ្ញាក់ផ្អើលពេញហ្វេសប៊ុកនោះ! ត្រូសម្ដេចសង្ឃថា៖ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ!

ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយសារសំឡេងវីដេអូ ញ៉ែស្រីរបស់ព្រះសង្ឃ ឡុង ចន្ថា គង់ នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ពី មួយទៅមួយ ពេញបណ្ដាញសង្គមហ្វេសប៊ុក ណាត់បបួលស្រីជួប នោះមក។
ឥឡូវនៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ នេះសម្ដេចសង្ឃនាយក នន្ទ ង៉ែត បានចេញលិខិតចាត់វិធានការលើ ព្រះសង្ឃ ឡុង ចន្ថា ហើយ ដោយតម្រូវឱ្យព្រះសង្ឃ ឡុង ចន្ថា ចូលមកដោះស្រាយ នៅសាលាគណខេត្តតាកែវ (វត្តតុំ ក្រុងដូនកែវ)។ ក្នុងលិខិ ត នោះបញ្ជាក់ថា៖ ប៉ុន្មានថ្ងៃមកនេះព្រះពុទ្ធសាសនា បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើការទំនាក់ទំនងជាមួយស្រីភេទ ។
តាមបណ្ដាញសង្គមដែលប្រាសចាកធម៌ វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។

ព្រោះតែបែបនេះទើបសម្ដេចព្រះសង្ឃនាយក បានកំណត់ឱ្យ ព្រះសង្ឃ ឡុង ចន្ថា មកធ្វើការដោះស្រាយនៅសាលាគណខេត្តជាបន្ទាន់។
ក្នុងករណីភិក្ខុរូបនេះមិនចូលខ្លួនក្នុងសង្ឃសនាការ សាលាគណខេត្តទេ ។
សាលាគណខេត្ត ត្រូវសហការជាមួយអាជ្ញាធរ អនុវត្តវិធានការរដ្ឋបាល ហើយត្រូវធ្វើរបាយការណ៍មកគណសង្ឃនាយក។

សូមរម្លឹកថា៖ កន្លងមកព្រះសង្ឃ ឡុង ចន្ថា ល្បីល្បាញគ្រប់ទិសទី ខាងទេសនារបៀបជេរបញ្ចោរ ដោយប្រើពាក្យមិនសមរម្យ អសីលធម៌ ដៀលគេឯង ដៀលយុវវ័យ ។
ដើម្បីបំពេញប្រជាប្រិយរបស់ខ្លួន ដែលបាន បង្កការរិៈគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទូទៅ,,,!។
លុះដល់ពេកថ្មីៗនេះ ស្រាប់តែលេចធ្លាយ សំឡេងវីដេអូ ព្រះសង្ឃ អង្គនេះ ឆាតទាក់ ទងស្រី ញ៉ែស្រីបែកផ្សែង បបួលស្រីណាត់ ជួប គឺរឹតតែបង្កការរិៈគន់យ៉ាងខ្លាំងខ្លា ដោយ មានសារព័ត៌មានចុះផ្សាយច្រើនផងនោះ រហូតសម្ដេចសង្ឃនាយក ចេញវិធានការក្ដៅបែបនេះទៅ ។
ដើម្បីកុំអោយសាសនាធ្លាក់ចុះ ដោយសារ តែ បុគ្គលខិតខូចមួយចំនួនតូច ដែលបន្លំខ្លួន នៅវត្ត ហើយប្រដៅយាយតាពុទ្ធបរិស័ទ អោយធ្វើតែអំពើល្អគ្រប់បែបយ៉ាង ។
តែតាមពិតខ្លួនឯងបានប្រព្រឹត្តខុសធ្ងន់ធ្ងរ រហូតបែកធ្លាយរឿង៕

 

 

ចែករំលែកអត្ថបទ