Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះពីរខែម្នាក់នៅមានជ័យឃាត់ខ្លួនបាននៅដូនពេញ។

ភ្នំពេញៈ ​ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបន្ទាប់ពីធ្វេីសកម្មភាពកាក់ប្លន់ស្ត្រីមានផ្ទៃពោះ២ក្នុងខណ្ឌមានជ័យបានសម្រេច។
ហេតុការណ៍នេះ​ឃាត់ខ្លួន​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹក​ថ្ងៃ​ទី​៦ខែមេសា​ឆ្នាំ​២០២០ស្ថិត​នៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិ២សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះជិន​ អេលីយ៉ាភេទប្រុសអាយុ២៨ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនរងគ្រោះលៀន​ វ៉ាន់រ៉ាភេទស្រីអាយុ៣២ស្នាក់នៅភូមិសន្សំកុសល៦សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុនពេល​កើត​ហេតុ​គឺនៅវេលាម៉ោង១១យប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២០ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1HV 9157និងមានភ្ជាប់ប្រព័ន្ធGPSចេញពីផ្ទះបំណងទៅឌុបប្តីរបស់ខ្លួននៅឯផ្ទះម្តាយមីងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្លួននោះទេលុះទៅដល់ពាក់កណ្តាលផ្លូវស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូូតូមួយគ្រឿងមិនចាំម៉ាកកាក់ពីមុខម៉ូតូគាត់ហេីយនិយាយគំរៀមឲ្យចុះពីម៉ូតូពេលនោះគាត់មិនព្រមចុះឡេីយភ្លាមៗម្នាក់ក្នុងចំណោមគ្នាវាបានវាយគាត់មួយដៃចំគល់ដោះខាងស្តាំដោយភ័យខ្លាំងពេកខ្លាចវាវាយចំពោះព្រោះមានផ្ទះពោះពីរខែផងក៏ចុះពីម៉ូតូគ្រគល់ឲ្យពួកវាតាមសម្រួលសុំតែរួចខ្លួន។ រហូតដល់​ម៉ោង៩ព្រឹកថ្ងៃទី​៦ខែឆ្នាំដដែលនេះ​ដោយពួកវាមិនទាន់បានផ្តាច់GPSជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចចុះព័ទ្ធចាប់ជនសង្ស័យបានម្នាក់និងម៉ូតូជនរងគ្រោះឯម្នាក់ទៀតគេចខ្លួនបាត់ស្រមោល​។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យនាំទៅសាកសួររកបក្ខពួកនិងចាក់ការតាមនីតិវិធីច្បាប់៕
ចែករំលែកអត្ថបទ