Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យឱសថស្ថានចំនួន១២ កន្លែងនៅម្តុំផ្សារតាប៉ាង​ រកឧបករណ៍​តេស្តកូវីដ១៩

ភ្នំពេញ៖​ នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តម​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឱសថស្ថានចំនួន១២ កន្លែងនៅម្តុំផ្សារតាប៉ាងដេីម្បីត្រួតពិនិត្យរកទីតាំងដែលលក់​ឧបករណ៍​តេស្តកូវីដ១៩ ដែលក្រសួងសុខា​ភិបាលហាមឃាត់ ក្រោមការដឹកនាំផ្ទាល់របស់លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ជាលទ្ធផលមិនមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារ​ក៏បានណែនាំអប់រំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេស​គឺចូលរួមសហការក្នុងការទប់ស្កាត់ការ​លក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ៕

ចែករំលែកអត្ថបទ