Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ស្រវឹងស្រាបើករថយន្ត​ពាក់ស្លាកលេខខេម​រៈ​​ភូមិន្ទបុករះផ្ទះប្រជាពលរដ្ឋនិងម៉ូតូរួចព្យា​យាម​បើករត់គេចបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់

​ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាជោគជាំបើក​រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង​ម៉ូតូកង់បីមួយគ្រឿង​និងម៉ូតូឌ្រីមសង់មួយគ្រឿងរួមទាំងសម្ភារៈមួយ​ចំនួនទៀតរងការខូចខាតយ៉ាងដំណំ​រួច​ហើយបាន​ព្យាយាមបើករត់គេច​ បង្កការភ្ញាក់​ផ្អើលដល់​សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០១និង១០នាទីរំលងអាធ្រាត​ឈានចូល​ ថ្ងៃទី២៧​ ខែមីនា​ឆ្នាំ​២០២០​ នៅចំណុចស្ពានទី២​ មុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​បើតាមប្រភពព័ត៌មានពីបុរសម្នាក់បាន​ប្រាប់​ឲ្យដឹងថា​ មុនពេលកើតហេតុបុរសដែល​ជា​ម្ចាស់រថយន្តបង្កបានផឹកស៊ី​នៅ​ផ្ទះរបស់គេ​នៅខាងក្រោយវត្តទូលសង្កែ ចំណុចផ្លូវ​រថ​ភ្លើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយបានហៅរូបគាត់ដែរ​នៅផ្ទះក្បែរគ្នាទៅ​ចូលរួមផឹកស៊ីជាមួយគ្នាដែរ​ បន្ទាប់មក​ប្រពន្ធគាត់បានខលហៅឲ្យមកផ្ទះវិញស្រា​ប់​តែម្ចាស់រថយន្តបង្កបានសុំលាគេ​ ដើម្បីមកផឹកស៊ីនៅ​ផ្ទះរបស់គាត់ដែរ​ ពេលផឹកស៊ីចប់ម្ចាស់រថយន្តបង្កបានឡើងបើករថយន្តរបស់ខ្លួនម៉ាក​ ម៉ាស្ដារ​ ​ពាក់ស្លាក​លេខខេមរៈ​ភូមិន្ទ​ 02.​ 2-6321​ មិនដឹងយ៉ាងមិចស្រាប់តែបុក​រះផ្ទះជាពលរដ្ឋចំនួន៣ខ្នង​ ម៉ូតូកង់បី​ ១គ្រឿង​ម៉ូតូមួយគ្រឿងរួមនិងសម្ភារៈជាច្រើន​ទៀត​រប៉ាត់​រប៉ាយខូចខាតយ៉ាងដំណំ ។​ រីឯរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បាន​ព្យាយាមបើក​រត់គេច​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ ផ្ទុះកំហឹងនាំ​គ្នាយកដុំថ្មដេញគប់លើរថយន្តបណ្ដាលឱ្យបែកកញ្ចក់ខាងមុខ​​រង​ការខូចខាតនិងត្រូវអ្នកបើកបរ​បណ្តាលឲ្យរង​របួសបែកក្បាល ហើយនៅតែមិន​ឈប់បាន​ទៀតបានព្យាយាមបើកគេចរហូតផ្អើលបង្ក​ការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌ​បាននាំគ្នាដេញចាប់រថយន្តរហូតមកដល់ចំនុចស្ពានទី២ មុខ​មន្ទីរពេទ្យរុស្ស៊ីក្នុងសង្កាត់​បឹងទំពន់ទី១​ ខណ្ឌ​មានជ័យ ទើបសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ​ ។

បន្ទាប់មកសមត្ថកិច្ចខណ្ឌមានជ័យបានទំនាក់​ទំនងទៅខាងសមត្ថកិច្ចខណ្ឌឫស្សីកែវចុះមក​យករថយន្តបង្កនិងអ្នកបើកបរទៅកន្លែងកើត​ហេតុវិញដើម្បី​ឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែង​ រួចបាន​យករថយន្តទៅរក្សាទុកនៅការិយាល័យ​ចរាចរផ្លូវគោក​ រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធី​នៅ​ពេលក្រោយ៕

ចែករំលែកអត្ថបទ