Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

បង្ហាញមុខ​សញ្ញា​ចោរ​ឆក់​យ៉ាង​សកម្ម​ជាង​១០នាក់​នៅ​ក្រុង​ព្រះសីហនុ​ ក្រោយចាប់​ខ្លួន​បាន​!

ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៨ ខែ​ធ្នូ​ឆ្នាំ​២០១៩​ នេះ​ លោក​ឧត្តម​សេនីយ៍ទោជួន ណា រិន្ទ ស្នងការនគរបាលខេត្តព្រះ​សីហនុ បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ជំនាញ​ ធ្វើការ​បង្ហាញ​មុខ​ក្រុម​ចោរ​លួច​ឆក់​យ៉ាង​សកម្ម​ចំនួន​១១នាក់​ ឲ្យ​អ្នក​សារព័ត៌មាន​បាន​ថតរូប និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​!។

លោកឧត្តម​សេនីយ៍​ត្រី កុល​ ផា​លី ស្នងការ​រង​ទទួលផែន ព្រហ្មទណ្ឌបានឲ្យដឹងថា៖ ក្រុម​ចោរ​លួច​ឆក់​នេះ​ កន្លង​មក​បាន​ធ្វើ​សកម្មភាព​ លួច​ឆក់​យ៉ាង​គគ្លើន​បំផុត​ នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​ឆក់​យក​ទូរសព្ទ​ដៃ​ និង​កា​បូប របស់​ជន​រង​គ្រោះ​ រួម​មាន​ ខ្មែរ​ និង​បរទេស​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផង​ដែរ​។
លោក​កុល​ ផា​លី បាន​បញ្ជាក់​ថា៖ ក្នុង​កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ឆក់​យ៉ាង​សកម្ម​នេះ​ ដោយមាន​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ ពី​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត និង​ លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ សម្រប​សម្រួល​ផ្នែក​ច្បាប់។

រហូត​ដល់ថ្ងៃទី៥​ ខែ​ធ្នូ​២០១៩​ វេលាម៉ោង៣:៣០នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តព្រះ សីហនុ និងធ្វើការកដហូតបានសម្ភារវត្ថុតាងមួយចំនួនធំ ។
ជនសង្ស័យទាំង១១នាក់៖​ ១-ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៧-ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៨-ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៩-ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
១០-ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
១១-ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ចាប់យកបានវត្ថុ​តាង​៖ម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)កាបូបដៃ៤ (ផលនៃអំពើឆក់)ខ្សែកាបូប១(ផលនៃអំពើឆក់) ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់) អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន(ផលនៃអំពើឆក់)គ្រឿងញៀនមួយចំនួនថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួនដែកកេះមួយចំនួនដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ដាវចំនួន១ដើមកាំបិត​ប៉័ងតោ ១ដើមកូនកាំបិត ១ដើមកាំបិត​ស្នៀត ១ដើម ។
ករណីនេះសមត្ថកិច្ច​នគរបាល​ បាន​កសាងសំណុំរឿង​តាម​នីតិវិធី​ បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

ចែករំលែកអត្ថបទ