Saturday, October 3, 2026
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្គ្រាបទីតាំងកត់ឆ្នោតវៀតណាម​មួយកន្លែងឃាត់ខ្លួនអ្នកកត់ម្នាក់

កណ្ដាល៖កម្លាំងនគរបាលស្រុកកៀនស្វាយ​បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាតមួយកន្លែង​ឃាត់ខ្លួនអ្នកកត់បានម្នាក់យកទៅសួរនាំ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង២និង​៣០នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នៅតំបន់ស្មុកស្មាញ​ ភូមិស្តៅកន្លែង​៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែល​(ឃាត់ខ្លួន)មានឈ្មោះផុនសុផានិន្ទភេទ​ប្រុស​ អាយុ២៤ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដ​កណ្ដាល​ ។

សមត្ថកិច្ចបន្តថា​ មុនពេលឃាត់ខ្លួនជនសង្សយ​ គឺកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ​ បានចុះល្បាតនៅក្នុងភូមិសាស្ត្រ​ ស្មុក​ស្មាញប្រទះឃើញទីតាំងកត់ឆ្នោតវៀតណាម​ មួយកន្លែង​ ក៏ធ្វើបង្ក្រាប​និងឃាត់ខ្លួន​អ្នកកត់បានម្នាក់យកមកសាកសួរ​ ។និងបានចាប់​យកវត្ថុតាងរួម​មាន៖​ ​លុយរៀលចំនួន១២០.០០០រៀល(​ ដប់ពីរមុឺនរៀល​ )កាតុង​កត់​ ឆ្នោតខ្មែរ១ច្បាប់ចំនួន៧សន្លឹក​ កាតុងកត់​ឆ្នោតវៀតណាម១ច្បាប់ចំនួន១សន្លឹកក្រដាស​ផ្តាម១សន្លឹក​ សៀវភៅ​ ១ក្បាលកាតុង​កត់ឆ្នោតមិនទាន់កត់១ច្បាប់ចំនួន២៤​សន្លឹកបន្ទាត់ចំនួន២។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះផុនផានិន្ទរួមនិង​ វត្ថុតាងត្រូវបាន​សមត្ថកិច្ច​ ឃាត់ខ្លួន​ បណ្ដោះអាសន្ន​ ​នៅ​អធិការ​ដ្ឋាននគរបាលស្រុកកៀនស្វាយ​ ដើម្បី​កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់​ ៕

ចែករំលែកអត្ថបទ