Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ស្រាវឹងស្រាបើករថយន្តបុករះម៉ូតូកង់បីនិងចញលផ្ទះប្រជាពល​រដ្ឋ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័បុករះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតទ្រព្យសម្បត្តិជាច្រើនត្រូវបាន​ពលរដ្ឋចាប់អ្នកបើកបរប្រគល់អោយសមត្ថកិច្ច​ ៖​ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបាន​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង​២០​នាទីរំលង អធ្រាត្រឈានចូល ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចខាងជើង​ វត្តទួលសង្កែប្រហែលជាង១០០ម៉ែត្រ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកISUZUដឹកទំនិញ មួយគ្រឿង ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ2AM-3759​ បើកដោយបុរសម្នាក់​ និងមានអ្នករួមដំណើរ២នាក់ទៀត​ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន​មានស្ថាន​ភាព​ ​ស្រវឹងផងនោះ ខណៈមកដល់ចំណុចកើត​ហេតុបានរ៉េចង្កូតទៅខាងស្ដាំក៏ជ្រុលទៅបុក​ម៉ូតូកង់បីឥណ្ឌា ពណ៌ស គ្មានស្លាកលេខ​ចត​ស្ងៀមនៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យខូចខាត​យ៉ាងដំណំ ហើយក៏បន្តទៅបុកផ្លាក ផ្ទះសំណាក់បាក់១ដើមនិងបុកចូលផ្ទះប្រជាពល​រដ្ឋបាក់ទ្វារនិងខូចខាតអីវ៉ាន់ចាប់ហួយរាយ​ប៉ាយពេញផ្ទះនិងរងការ ខូចខាតម៉ូតូសង់កូរ៉េ ម៉ូតូវ៉េវ ២គ្រឿងបន្ថែមទៀត។ ភ្លាម២អ្នកបើក​រថយន្តបង្កបានបើកថយក្រោយបំណងបើក​គេចក៏ត្រូវរថយន្តវីហ្គោ ពណ៌ស មួយគ្រឿងទៀតគ្មានស្លាកលេខបានខូចខាតផ្នែកខាង​មុខយ៉ាងដំណំកល់ជាប់ទៅលែងក៏បានឈប់រថយន្ត ចុះបម្រុងរត់តែត្រូវបានប្រជា ពលរដ្ឋនិងម្ចាស់ផ្ទះចាប់បានតៃកុងម្នាក់ រត់រួចពីរនាក់ តែក្នុងហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏នេះមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញ ចរាចរណ៍​ វាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ