Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌចំការមនបន្តសាកសួរបុរសដកកាំភ្លើងភ្ជង់គំរាមបាញ់សមត្ថកិច្ច​

ភ្នំពេញ​ ៖​ សមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថាបុរសដែល បង្កគ្រោះថ្នាក់ចរាចរណ៍ហើយដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់សមត្ថកិច្ចកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៥ខែ មិថុនាឆ្នាំ២០១៨ នៅចំណុចមុខក្លោងទ្វារវិទ្យាល័យផ្សារ ដើមថ្កូវខាងត្បូងផ្លូវ៤៨៨​ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៨​ នេះ លោកវរសេនីយឯក​ យិន​ សាន​ អធិការ​នគរបាលខណ្ឌចំការ មន​ បានអោយដឹងថា​ បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លន មានឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ ៤១​ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤អ៊ឺ​ ផ្លូវ ២១៧​ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន​ ។

សូមបញ្ជាក់ថានៅវេលាម៉ោងកើតហេតុខាងលើ បុរសខ្លាំងឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក toyota higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF9766 បុកគូថ​រថយន្តមួយគ្រឿងផ្សេងទៀតម៉ាក toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT1914 ដែល បើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ 35 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ដែលបណ្ដាលឱ្យរងការខូចខាត បន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះ ស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង ។

បន្ទាប់មកក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរ បាលចរាចរខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុនិងដោយបានការសំណូមពរពីខាងភាគីម្ខាងទៀត នគរបាល បានគោះ កញ្ចក់ រថយន្ត ជនបង្ក តែពេលនោះស្រាប់តែជន បង្ក បាន​ដកអាវុធខ្លីមួយដើមម៉ាកBeretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាលយើង រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១​ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាន​នគរបាលយើង ដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនឹងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលខណ្ឌចំការមនដើម្បីធ្វើការសាកសួរនិងធ្វើកំណត់ហេតុ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមផ្លូវច្បាប់​ ៕

ចែករំលែកអត្ថបទ