Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ចាក់អង្រែលើ​ ឃាត់ខ្លួនជន​សង្ស័យម្នាក់ដកហូតថ្នាំញៀន២៤កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលេី ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញា​ចែកចាយនិងជួញដូរថ្នាំញៀន​ ដកហូតបានថ្នាំញៀន២៤កញ្ចប់
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីវេលាម៉ោង០១និង​០០នាទីរំលងអាធ្រាត្រ​ចូលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩​ នៅ​ចំណុច​សំណង់មិនរៀបរយ​ផ្លូវ៦០ម៉ែត ក្រុម៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ​ ។

លោក​ នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ​បានឲ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ច​ឃាត់ខ្លួនមាន​ឈ្មោះ លីហេង ហៅ តុង ភេទ ប្រុស អាយុ១៩ឆ្នាំ​ ​ជនជាតិ វៀតណាម​ មុខរបរ និងស្នាក់នៅ​ មិនពិតប្រាកដ ​ ។

លោក​ នាយប៉ុស្តិ៍​ បានបន្តថា​ មុនពេលឃាត់​ខ្លួនជនសង្ស័យ​ គឺកម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើ​ ​បានចេញធ្វើការល្បាតពួកស្ទាក់ក្នុង​មូល​ដ្ឋាន​ ដើម្បីធានាសុខសុវត្ថិភាពជួន​ប្រជាពលរដ្ឋ​ ខណៈល្បាតមកដល់ចំណុចកើតហេតុ​ ក៏បានប្រទះឃើញ​ ជនសង្ស័យ​ហៅសួរនាំឆែកឆេ​ រកឃើញថ្នាំញៀនចំនួន​២៤កញ្ចប់(​ តូច២៣​ ធំ១​ )​ ភ្លាមៗកម្លាំងសមត្ថកិច្ចបានឃាត់យកមកធ្វើការសាកសួរនៅបន្ត​នៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង​ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​នគរបាលប៉ុស្តិ៍ចាក់អង្រែលើ​ កសាងសំណុំរឿងបញ្ជួនទៅអធិការនគរបាលខណ្ឌមាន​ជ័យ​ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ