Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!ឆេះផ្ទះស្លាប់ប្រពន្ធ​ ប្ដី​រង​របួសធ្ងន់

កណ្តាល៖​ អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ​មួយខ្នង​ បណ្ដាលឲ្យឆេះស្លាប់ស្ត្រីជាប្រពន្ធនៅក្នុងផ្ទះ​ ចំណែកបុរសជាប្ដីរងរបួសធ្ងន់ធ្ងរ​ ត្រូវបានគេបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ​ពេទ្យ​៖​ ហេតុការណ៍គ្រោះអគ្គីភ័យដ៏រន្ធត់នេះ​ ​បានកើតឡើងកាលពីវេលាម៉ោង២និង​៤០នាទីរំលងឈានថ្ងៃទី១៤ខែកក្ដដាឆ្នាំ២០១​៩​ នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាងខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះទី១​៖មានឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ​ (ស្លាប់នៅកន្លែងកើតហេតុ)​ ជនរងគ្រោះទី២​ឈ្មោះ​ វ៉េង​ វិរះ​ ភេទប្រុស​ អាយុ៣០ឆ្នាំ(រងរបួសធ្ងន់)អ្នកទាំង២ជាប្ដីប្រពន្ធនិងគ្នា​ រស់នៅ​ភូមិ ឃុំកើតហេតុខាងលើ​ ។
-សមត្ថកិច្ចបានបន្តថា​ បន្ទាប់ពីទទួលបានព័ត៌​មាន​ករណីអគ្គិភ័យភ្លាមកំលាំងនគរបាល​ប៉ុស្តិ​ និងកំលាំងជំនាញស្រុកបានចុះមកដល់ជួយអន្តាគមន៍ពន្លត់ភ្លេីងបានទាន់ពេលវេលាផង​ដែរតែអកុសល​ ស្ត្រីជាម្ចាស់ផ្ទះត្រូវបានភ្លើង​ឆេះបណ្ដាលអោយស្លាប់​ ចំណែកប្ដីរបួសធ្ងន់
-សមត្ថកិច្ចបន្តឲ្យដឹងទៀតថា​ គ្រោះអគ្គីភ័យនេះបាន​ធ្វើអោយខូចខាតផ្ទះ១ខ្នងស្ទើទាំងស្រុងដែល​មានទំហំ០៥ម៉ែត្រគុណនិង០៩ម៉ែត្រ​ធ្វេីពីថ្មប្រក់សង្គី​និងទ្រព្យសម្បត្តិមួយចំនួន​ ។ ចំពោះមូលហេតុ​មិនទាន់​ដឹងច្បាស់នោះទេ​ សង្ស័យឆ្លងចរន្ត​អគ្គិសនីទើបបណ្ដាលអោយឆាបឆេះ​ ។

បច្ចុប្បន្ន​ ជនរងគ្រោះជាប្ដីកំពុងតែសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ​ ៕

ចែករំលែកអត្ថបទ