Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង០២នាក់នាំយកប្រាក់ដុល្លាខុសច្បាប់ចំនួន ពីរលានពីរសែនដុល្លារអាមេរិក មកពីទីក្រុងហុងកុង

ខេត្តសៀមរាប៖ យោងតាមប្រភពព័ត៌មានដោយផ្អែកលើរបាយការណ៍នគរបាលអន្តោប្រវេសន៍នៅច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានអោយដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និង រដ្ឋករប្រចាំ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម ៖
1- YOON WONGI, M, DOB: 07/10/1986, PN: M54310302
2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548

ប្រភពបានបន្តថា៖ មូលហេតុនៃការឃាត់ខ្លួនគឺពួកគេបាននាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) យកមកពីទីក្រុងហុងកុងប្រទេសចិន។ ក្នុងនោះមានក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក និងក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។

បច្ចុច្បន្ន ជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូនទៅក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕

ចែករំលែកអត្ថបទ