Sunday, November 8, 2026
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ព្រះអើយ!!ក្មេងប្រុសស្រីតូចៗ៤​នាក់ចុះលេងទឹកស្រះលង់ស្លាប់ទាំង៤នាក់គួរ​ឲ្យសង្វេក

ខេត្តតាកែវ​ ៖​ អាសួរក្មេងតូចៗប្រុសស្រីចំនួន​៤នាក់បានលង់ទឹកស្លាប់​ យ៉ាង​ អាណោចអធម៌​​៖​ ហេតុការណ៍បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​នេះបានកើតឡើងកាលពីវេលាម៉ោង៤​រសៀលថ្ងៃទី២០ខែមិថុនា២០១៩​ នៅភូមិត្រពាំងក្រឡាញ់ឃុំលំពង់ស្រុកបាទីខេត្តតាកែវ​

សមត្ថកិច្ចបានអោយដឹងថាក្មេងប្រុសស្រី​ដែល​លង់ទឹកស្លាប់ទាំង៤នាក់ខាងលើរួម​មាន៖​ ទី០១​ឈ្មោះហៀងសុខ​ ឃីមភេទស្រីអាយុ៥ឆ្នាំ​ ទី០២ឈ្មោះហៀងវីតភេទប្រុស​ អាយុុ០៣ឆ្នាំមានឱពុកឈ្មោះសួរសេហាក់និងម្តាយឈ្មោះផាន់ចាន់ណា។

ក្មេងរងគ្រោះទី០៣ឈ្មោះនៅស្រីឡេងភេទស្រីអាយុ០៣ឆ្នាំនិងទី០៤ឈ្មោះនៅស្រីលាក់ភេទស្រីអាយុ០៤ឆ្នាំមានម្តាយឈ្មោះសេកស្រីម៉ុម។

-​ សមត្ថកិច្ចបន្តថា​ មុនពេលកើតហេតុ​គឺ​ក្មេងទាំង៤នាក់បាននាំគ្នាដើរលេងនៅវាលស្រែ​ខណៈដែលមកដល់ចំនុចកើតហេតុចំងាយប្រហែលជាង២០០ម៉ែត្រពីផ្ទះក៏បាននាំគ្នាចុះ​លេងទឹកស្រះ​ បណ្ដាលឲ្យលង់ទាំង៤​នាក់​ភ្លាមៗ​ អ្នករស់នៅក្បែខាងបានប្រទះឃើញ​ក៏​បាននាំគ្នាចុះរាវរកឃើញស្រងមកលើគោក​យកមកសង្គ្រោះបឋម​ តែជាអកុសល​ ក្មេងៗ​ទាំង៤នាក់បានស្លាប់បាត់បង់ជីវិត​ អស់ទៅ​ហើយ​ ។

ក្រោយកើតហេតុសមត្ថកិច្ច​ មូលដ្ឋាននិងជំនាញបានចុះមកធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុប្រគល់សព​ អោយឪពុកម្ដាយ​រៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ