Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុគ្គលិកសារព័ត៌មាន​(CPC News)ម្នាក់​ទុក​ម៉ូតូក្នុងរបងផ្ទះមិត្តភក្ភ័នៅខណ្ឌទួលគោក​ព្រឹកឡើងចោរលួចម៉ូតូបាត់

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូមកដេកលេងផ្ទះ​មិត្តភក្ភ័នៅខណ្ឌទួលគោកព្រឹកឡើងចោរ​លួចម៉ូតូបានសម្រេចដោយសុវត្ថិភាព​
ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី៦ខែឧសភា​ឆ្នាំ​២០១៩​ ស្ថិតក្នុងរបងផ្ទះលេខ១២ ផ្លូវ៦៦៨ស្ទួន ភូមិ១៧​សង្កាត់បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ​ ថា លី វណ្ណី ភេទ​ប្រុស អាយុ ២៤ មុខរបរជាអ្នកសារព័ត៌មាន​នៅអង្គភាពប៉ុស្តិ៍ព័ត៌មាន សន្តិភាពកម្ពុជា (CPC News) បច្ចុប្បន្នរស់នៅផ្ទះជួលគ្មានលេខ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ។ ម៉ូតូដែលត្រូវចោរលួច Zoomer ពណ៌សលាយក្រហម​ សេរ៊ីឆ្នាំ២០១៨ ផ្លាកលេខ ត្បូងឃ្មុំ 1F 0906។

បើតាមជនរងគ្រោះ បានអោយដឹងថា​ នៅ​វេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែឧសភាឆ្នាំ២០១៩​ ជនរងគ្រោះបានជិះម៉ូតូទៅ​ លេងផ្ទះមិត្តភក្តិនៅផ្ទះលេខ១២ ផ្លូវ ៦០៨ស្ទួន ភូមិ១៧សង្កាត់បឹងកក់២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះបន្តថា​ពេលទៅដល់ជនរង​គ្រោះ​បានឡើងទៅគេងផ្ទះមិត្តភក្កិនៅជាន់ទី១ លុះព្រឹកឡើងពេលភ្ញាក់ដឹងខ្លួន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩​នៅវេលាម៉ោង៧និង៣០ នាទី ក៏ចុះមកមិនឃើញម៉ូតូ ក៏បានទៅដាក់​ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលបឹងកក់២តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​រក​មុខសញ្ញាចោរ ដើម្បីចាប់យក​មកផ្ដន្ទាទោសតាមនីតីវិធីច្បាប់ ៕

ចែករំលែកអត្ថបទ