Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ទីបំផុត! មន្ត្រីអាវុធហត្ថជើងខ្លាំង​ពាក់ស័ក្តិ៤សាន្ត សុខុម​ ត្រូវបានឪពុកនាំខ្លួនចូលមកដោះស្រាយបញ្ហា

កំពង់ចាម៖​ មន្រ្តីអាវុធហត្ថ​ម្នាក់ជាកូនប្រុសមេPMខេត្តក្រ​ចេះ​ដែលអំពើហឹង្សាវៃយុវជន២​នាក់រួចដកកាំភ្លើងភ្ជង់​ទីបំផុតបាន​ ចូលខ្លួនទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាមហើយ​នៅរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩នេះ​ដើម្បីទទួល​ទោស​ទន់របស់ខ្លួននៅចំពោះមុខសមត្ថកិច្ច​ ពាក់ព័ន្ធនិងករណីវាយ និងដក​កាំភ្លើងភ្ជង់យុវជន២នាក់ នៅក្នុងហាងអ៊ីនធឺណេតមួយកន្លែង នាទីរួមខេត្តកំពង់ចាម។

បើតាម​មន្រ្តីអាវុធហត្ថខេត្តកំពង់ចាមបានឲ្យបណ្តាញព័ត៌មាន​ ដឹងនៅរសៀលថ្ងៃទី២៥ខែមិនានេះថា​មន្រ្តីអាវុធហត្ថឈ្មោះ​ សាន្ត សុខុម បានចូលខ្លួនទទួលទោស​តាមកំហុសដែលបាន​ប្រព្រឹត្តទៅលើយុវជនទាំង២នាក់​ ។ ប្រភពដដែលបានបន្តថា​
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នាំកូនប្រុសរបស់ខ្លួន មកប្រគល់ជូនអាវុធហត្ថខេត្តកំពង់ចាម ដើម្បី​ ទទួលទោស​ ​កំហុសដែលបានប្រព្រឹត្ត។ បន្ទាប់ពី​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានថាមេ​PMខេត្តក្រចេះត្រូវនាំកូនប្រុសចូលខ្លួនដោះស្រាយបញ្ហា​ បើមិនដូច្នេះទេប្រឈមមុខនិងបាត់បង់តំណែង តួនាទីរបស់ខ្លួន​ ។

គួរំលឹកថា​ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅកូន​ប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ បាន​ប្រើហិង្សាដោយដាល់ និងឡើងជង្គង់ព្រមទាំងដកកាំភ្លើងភ្ជង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបណ្តឹងពីយុវជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា រួចមក​លោក ហាក់ ហ៊ន់ តំណាង​ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩​ ក៏បានចេញដីកាបញ្ជាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រើអំពើហិង្សានេះ។

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាឪពុករបស់ជនបង្កអំពើហិង្សា​ បានបញ្ជាក់ថា អំពើហិង្សានេះបានផ្តើមចេញពីកូនប្រុសរបស់លោកម្នាក់ទៀតឈ្មោះ សាន្ត សុវិជ្ជា ដែល​ត្រូវជាប្អូនរបស់សាន សុខុម​ ។ លោកឧត្តមសេនីយ៍ត្រីបាន​បន្តថា​ កូនប្រុសរបស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយមិត្តិភក្តិ បានលេង​ល្បែងចាញ់អស់លុយរហូតយកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់​ បន្ទាប់ពីទទួលបានព័ត៌មានបែប​នេះ លោកបានឲ្យកូនបងឈ្មោះ សាន្ត សុខុម ទៅតាមរក​ប្អូន និងសួរនាំកន្លែងបញ្ចាំខ្សែក និងម៉ូតូ ដើម្បីលោះ យកមកវិញ។ ប៉ុន្តែពេលទៅដល់ហាងអ៉ិនធើណេត ក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិរបស់ប្អូនប្រុសខ្លួនមិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំ ដើម្បីលោះយកទ្រព្យសម្បត្តិមកវិញនោះ ក៏កើតមានជម្លោះរហូតវាយ និងដាក់កាំភ្លើងភ្ជង់តែម្តង៕

ចែករំលែកអត្ថបទ