Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ផ្ទះលំហែរកាយរបស់លោកជំទាវ ជា សំអាត​ ត្រូវអគ្គីភ័យ​ឆាបឆេះបំផ្លាញសម្ភារៈមួយចំនួនធំ

កោះកុង៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ៖​ គ្រោះអគ្គីភ័យនេះបានបង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង​៣០​នាទីព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុច ភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ ផ្ទះដែលរងគ្រោះដោយ​សារអគ្គីភ័យនេះជាផ្ទះកម្សាន្តលំហែរកាយរបស់លោកជំទាវ ជា សំអាត ដែលធ្វើជញ្ជាំងនិងដំបូលប្រក់ស្បូវ ហើយសម្ភារៈខូចខាតរួមទាំង ៖​ ម៉ាស៊ីនត្រជាក់ ២គ្រឿង – ពួក ២ – កង្ហារព្យួរជញ្ជាំង ២ គ្រឿង – ធុងទឹក ២ – កញ្ចក់ ២ផ្ទាំងធំ – អំពូលភ្លើង ៣០អំពូលនិងសម្ភារ:ជាច្រើនទៀត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យខាងលើកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ជួយធ្វើការបាញ់ពន្លត់ទាន់ពេល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧ គ្រឿងក្នុងនោះមាន រថយន្តរបស់ស្នងការ​នគរបាល០៣គ្រឿង-រថយន្តអធិការដ្ឋាន០១ គ្រឿង-រថយន្តក្រុមហ៊ុន SEZ Co,Ltd​ ០១គ្រឿង និងរថយន្តឯកជនរបស់ឈ្មោះ សៀង បូរ៉ាត់២ គ្រឿង ទើបបានបាញ់ពន្លត់រលត់​ទៅ​វិញជាស្ថាពរ​ ។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីរក​មូលហេតុពិតនៃការ​ឆាបឆេះ​ផ្ទះនេះ​ ៕

ចែករំលែកអត្ថបទ