Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់សង្ស័យមានវិបត្តផ្លូវចិត្តធ្ងន់ធ្ងចូលបន្ទប់ទឹកលេបថ្នាំ​ពុលប៉ងសម្លាប់ខ្លួន

កោះកុង៖​ បុរសម្នាលេបថ្នាំបំពុលសត្វកណ្ដុរប៉ងបញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ​ ៖​ ករណីនេះបានបង្កការណ៍​ភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៩ខែកុម្ភៈ​ឆ្នាំ២០១៩​ នៅចំណុចក្នុងបន្ទប់ទឹកសួនច្បារកោះកុង​ តែមិន​បានសម្រេច​ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា​ ។

លោក ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ​ បានឲ្យដឹងថា ហូតមកទល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចនៅពុំទាន់បាន​ដឹងថាជនរងគ្រោះមានឈ្មោះអ្វី​និងមានមូលហេតុអ្វីឲ្យច្បាស់​នៅឡើយទេ​ គ្រាន់តែដឹងថា​ ជនរងគ្រោះរស់នៅខេត្តកំពត។

លោក អធិការបានបន្តថា ជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែនិយាយមិនទាន់កើត៕

ចែករំលែកអត្ថបទ