Monday, April 29, 2024
Latest:
សិល្បៈ​និង​វប្បធម៌

តារាចំរៀង ខេមរ: ស្រីពៅ ទទួលមរណះភាពហើយ នៅប្រទេសឥណ្ឌា

ភ្នំពេញ​ ៖ តារាចំរៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានទទួលមរណះភាពហើយ​ នៅសៀលថ្ងៃនេះវេលាម៉ោង១​នៅ​ប្រទេសឥណ្ឌា​ ។ សូមបញ្ជាក់ថាកញ្ញាបានឈឺអស់រយៈ​ពេល៤ឆ្នាំមកហើយ។

នេះបើយោងតាមប្រភព ហ្វេសប៊ុកលោក ហេង ឡុង ក្នុងនោះ លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរ​យ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជា​បានទទួលមរណភាពពិតមែន។

ជាមួយគ្នានេះ​ លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះថា​ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅ​របស់លោកបានទទួលមរណភាពហើយ​ ៕

ចែករំលែកអត្ថបទ