Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវផ្ញើរបាយការណ៍ត្រួតពិនិត្យ និងលុបបំបាត់ប៉ុស្ដិ៍អនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹក​​ ឲ្យបានមុនថ្ងៃទី១០ ខែមករា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអនាធិបតេយ្យ ប្រាប់ឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលជាសមាជិក ត្រូវផ្ញើរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃការត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ តាមផ្លូវគោក និងផ្លូវទឹក ឆ្នាំ២០១៨ ឲ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

លិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ដិត នេត សាវឿន ដែលផ្ញើជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលអង្គភាព សារព័ត៌មានទទួលបាននៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ របាយការណ៍នេះ នឹងត្រូវយកធ្វើជាមូលដ្ឋានបូកសរុប វាយតម្លៃ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល និងលើកទិសដៅបន្ដ។

សូមអានខ្លឹមសារលម្អិត នៃលិខិតរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលមាននៅខាងក្រោមនេះ៖