កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ
កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ
ភ្នំពេញ : “ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត របស់ភាគីថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បាញ់ចូលទឹកដីថៃ។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជាមិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 នៅឡើយទេ។
ការចោទប្រកាន់របស់ភាគីថៃដោយគ្មានមូលដ្ឋាននេះ ដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារក្នុងដែនអធិបតេយ្យភាពកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផង”។ នេះជាការបញ្ជាក់ក្នុង(សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា) ៕