Saturday, July 26, 2025
Latest:
សន្តិសុខ​សង្គម

ដែលផ្សាយថាទាហានក្លាហានយើងម្នាក់ ដែលប្រចាំការនៅប្រាសាទតាមាន់ធំ បានពលី តែជាព័ត៌មានប្រឌិតទេ សូមបងប្អូនកុំមានការយល់ច្រឡំ

ភ្នំពេញ​៖​ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា​ ការបង្ហោះផ្សាយរបស់គណនីនេះគឺជាព័ត៌មានក្លែងក្លាយ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងសូមកុំបន្តចែករំលែកព័ត៌មាននេះ!

សូមបងប្អូនជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងប្រើសិទ្ធិ ការពារខ្លួន ការពារអធិបតេយ្យភាពបូរណភាពទឹកដី ក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន៕