ព័ត៌មាន​ជាតិ

យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ក្រោមប្រធានបទថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស់ស្ទិចទៀតទ

ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៤លោកនាយកសាលាបឋមសិក្សាស្វាយធំ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងអាណាព្យាបាលរបស់សិក្សានុសិស្សប្រមាណជាជាង១០០នាក់និងមានការចូលរួមពីលោកនាយប៉ុស្ដិ៍នគរបាលឃុំស្វាយធំផងដែរបានដើរដង្ហែរក្បួនផ្សព្វផ្សាយ អំពីបរិស្ថាន ។

នៅក្នុងពិធីដង្ហែក្បួននោះផងដែរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានស្រែកជ័យឃោសដោយ មានខ្លឹមសារថា ៖ ការពារបរិស្ថានកម្ពុជា ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស់ស្ទិកទៀតទេ បរិស្ថានស្អាតសុខភាពល្អ យើងខ្ញុំមិនស្អប់ទេសម្រាមប៉ុន្តែយើងខ្ញុំស្អប់ អ្នកចោលសំរាម អនាម័យនាំមកនូវសុខភាពល្អ ។

ជាចុងក្រោយលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកុំចោលសម្រាមពាស វាលពាសកាលធ្វើឱ្យប៉ះពាល់បរិស្ថាន សុំវេចខ្ចប់ឱ្យបានត្រឹមត្រូវឬដុតចោល៕

ចែករំលែកអត្ថបទ