Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ចិនបើករថយន្តមិនប្រយត្ន័បុកម៉ូតូអូសជិត២០ម៉ែត្របណ្ដាលឲ្យនិស្សិតម្នាក់ស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ ជនជាតិចិនបេីករថយន្តលុចសុីសRX.300 ក្នុងល្បឿនលឿនមិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុក ម៉ូតូ១គ្រឿងពេញទំហឹងអូសជិត២០ម៉ែត្រ បណ្ដាលឲ្យបុរសជានិស្សិតម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅក្នុងថ្លុកឈាម ៖ ហេតុគ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់នេះបានកេីតឡេីតកាលពីវេលាម៉ោង២នឹង២០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១៣៩ កែងនឹងផ្លូវ លេខ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរជានិស្សិតនិងជាជំនួយការសាលាឧទ្ធរណ៍

បើតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូ១ គ្រឿងម៉ាកWave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-9918 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៣៤ ទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចផ្លូវបែក ជាបួនស្រាប់តែមានរថយន្ត១គ្រឿងម៉ាកលុចសុីសRX.300 ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2Q- 2257 បើកបរដោយបុរសជនជាតិចិន រួមដំណើរជាមួយស្ត្រីខ្មែរចិន២នាក់ទៀតធ្វេីដំណេីរតាម បណ្ដោយផ្លូវលេខ១៣៩ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿនលុះមកចំណុចកើតហេតុមិនបន្ថយ ល្បឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងរួចអូសប្រហែល ២០ម៉ែត្របណ្ដាលឲ្យបុរសជិះម៉ូតូដែលជានិស្សិតម្នាក់ បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។ ដោយឡែក ជនជាតិចិនដែលជាអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាលមិត្តភាព ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។

ក្រោយពេលកេីតហេតុសម្ថតកិច្ចមូលដ្ឋានសហការជា មួយសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងរួចធ្វើកំណត់ ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយក ទៅធ្វេីបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ