Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសមាជិក ដែលឪពុកលោកទទួលមរណៈភាព

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង វិចិត្រា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោកអនុសេនីយ៍ឯក ខឹម សម្ផស្ស មេបញ្ជាការរង អាវុធហត្ថខណ្ឌទួលគោក ដែលឪពុករបស់លោកទទួលមរណៈភាព នៅវេលាម៉ោង ១៣:៣០ នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ សពត្រូវបានក្រុមគ្រួសារតម្កល់ប្រារព្ធពិធីបុណ្យនៅគេហដ្ឋានសពភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ តាមប្រពៃណី ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាចំនួន ៣,៣១០,០០០រៀល ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

ចែករំលែកអត្ថបទ