Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ដកុងទ័រន័របើកបុកបុរសម្នាក់កំពុងតែជិះម៉ូតូស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូតាមផ្លូវស្របពេលមេឃ ងងឹតផង ស្រាប់តែមានរថយន្ដកុងទ័រន័របើកបុកពីមុខ យ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនិងកន្លែងហេតុ ភ្លាមៗ កាលពីវេលាម៉ោង៨ និង ២០នាទីយប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ទូច សុខហៀង ភេទប្រុសអាយុ២៤ ឆ្នាំមុខរបរអ្នកបើកបរ ស្នាក់នៅ ម្ដុំផ្ទះជួលក្រុងតាខ្មៅ ខេត្ដកណ្ដាល មានស្រុកកំណើត ភូមិស្នែង ឃុំត្រពាំងពារ ស្រុកបសែត ខេត្ដកំពង់ស្ពឺ ។

យោងតាមប្រភពព៌ត័មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅងពាក់ស្លាកលេខ កំពងស្ពឺ1L-7130បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុក៏មានរថយន្ដកុងទ័រន័រពណ៌ផ្កាឈូកលាយសរ ពាក់ស្លាកលេខសៀមរាប 3A-2277 បើក បរយ៉ាងលឿនធ្វើដំណើរពីកើតទៅលិចបញ្ចាប់ទិសគ្នា ហើយក៏ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោច អធម៌នៅនិងកន្លែង កើតហេតុ ចំណែកម៉ូតូវិញជាប់ក្រោមរថយន្ដអូសជាង២០ម៉ែត្រ ភ្លាមៗតៃកុងរថយន្ដកុងទ័រន័របានឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ស្រមាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានរថយន្ដសាមុយរៀបចំដឹកយកទៅស្រុកកំណើតដើម្បីឲ្យសាច់ញិាតចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

ចែករំលែកអត្ថបទ