Tuesday, April 23, 2024
Latest:
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

តារាចម្រៀង ព្រាប សុវត្ថិ បានប្រាប់ថា មូលហេតុដែលសម្រេចចិត្តចាកចេញពីផលិតកម្ម រស្មីហង្សមាស

មូលហេតុដែលសម្រេចចិត្តចាកចេញពីផលិតកម្ម រស្មីហង្សមាស តារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ បានប្រាប់ថា គឺដោយសារលោកមានគោលដៅសម្រាប់ជីវិតថ្មីមួយ ពោលគឺក្នុងឆ្នាំ២០២០នេះ ជាពេលវេលាដែលលោកធ្វើអ្វី ជាចំណង់ចំណូលចិត្តរបស់លោក និយាយរួម គឺចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ពីលើអ្វីដែលលោកមានស្រាប់នាពេលបច្ចុប្បន្ន និងរកអ្វីដែលថ្មីៗសម្រាប់ជីវិតនាពេលអនាគត។ ម្យ៉ាងវិញទៀតគោលដៅបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អាស៊ាន តំណាងឲ្យប្រទេសកម្ពុជា នាពេលខាងមុខនេះ ក៏ជារបត់ថ្មីមួយទៀត សម្រាប់រូបលោកលើឆាកអន្តរជាតិ តាមរយៈបទពិសោធថ្មីៗ នៅក្នុងផលិតកម្ម Galaxy Navatra។

ទោះស្ថិតក្នុងផលិតកម្មណាក្តី លោក ព្រាប សុវត្ថិ នៅតែមានស្នាមញញឹម និងភាពរីករាយចំពោះការសម្រេចចិត្តរបស់ខ្លួន និងមានអ្វីដែលថ្មីសម្រាប់ចំណីអារម្មណ៍អ្នកគាំទ្ររដោយអះអាងថា៖ ទោះទៅដល់ទីកន្លែងណាក្តី ក៏ត្រូវខិតខំ ដើម្បីសាងភាពជោគជ័យ និងសេចក្តីត្រូវការសម្រាប់សង្គមក៏ដូចជាសម្រាប់ខ្លួនឯង។

ទោះទៅដល់ទីណាក៏សំឡេងរបស់លោកនៅដដែលទាំងអស់ ពោលគឺនៅទីណាក៏បានស្តាប់ នៅទីណាក៏បានឃើញរូបលោកដដែល។ ដូច្នេះគោលដៅដែលលោកកំពុងធ្វើនៅពេលនេះ គឺពោរពេញដោយបេះដូងនៃការស្រឡាញ់សិល្បៈ ជាមួយគំនិតអភិវឌ្ឍវន៍វិស័យសិល្បៈក្នុងស្រុក ដើម្បីសាងភាពល្បីល្បាញដល់ប្រទេសជិតខាង ហើយអាចនឹងល្បីល្បាញលើពិភពលោកនាថ្ងៃអនាគតផងដែរ៕

ចែករំលែកអត្ថបទ