Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឈប់ស្ទុបសុខៗស្រាបតែរថយន្តបុកពីក្រោយរងកាខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករបួស

ភ្នំពេញ: រថយន្តស៊េរីទំនើបរួមទាំងកង់បីឥណ្ឌាមួយគ្រឿងកំពុងឈប់ស្តុបសុខៗស្រាបតែមានរថយន្តមួយគ្រឿងទៀតបើមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១៣នាទីយប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ
ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-8928បើកបរដោយបុរសវ័យកណ្ដាលម្នាក់ទិសដៅពីត្បួងទៅជើងចំណែកកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ2AR2869បើកបរដោយបុរសម្នាក់
មកពីក្រោយរថយន្តក្នុងទិសដៅស្របគ្នាលុះមកដល់ត្រង់ស្តុបកាណាឌីយ៉ាស្តុបលោតពណ៌ក្រហមរថយន្តនិងកង់បីឥណ្ឌាក៏ឈប់ស្តុបស្រាប់តែមានរថយន្តម៉ាករ៉េហ្វរមួយគ្រឿងពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ2G-1087បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកកង់បីឥណ្ឌាហើយខ្ទៀតទៅប៉ះរថយន្តកំពុងឈប់ ស្ទុបពេញមួយទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តទាំងពីគ្រឿងរួមទាំងកង់បីឥណ្ឌាទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ផេង ភាព

ចែករំលែកអត្ថបទ